ឆ្លងកាត់ការប្រកួតទាំងពីជើង ភ្នំពេញក្រោន នៅតែធ្វើបានល្អ ពោលគឺបានយកឈ្នះគិរីវង់សុខសែនជ័យទាំងពីជើង ក្នុងលទ្ធផលសរុប ៦ ទល់និង ០។

ដូចនេះភ្នំពេញក្រោន នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ សារជាថ្មី ដោយត្រូវប៉ះជាមួយណាហ្គាវើល ដែលជាក្រុមកំពុងឈររងចាំ។

លទ្ធផលសរុបទាំងពីជើង៖
ជើងទី១ គិរីវង់ ០ ៣ ភ្នំពេញក្រោន
ជើងទី២ ភ្នំពេញក្រោន ៣ ០ គិរីវង់។

គួរឲ្យដឹងថា ពានរង្វាន់​បាល់ទាត់ Cambodian League Cup ឆ្នាំ​២០២៣ មាន​ក្រុម​ចូលរួម​ចំនួន​ ១៤ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

Share.