សិល្បៈជាតិ៖ អតីតម្ចាស់មកុដ Miss Grand Cambodia 2021 គឺកញ្ញា ប៉ូគីមថេង សុតធីតា បានប្រកាសជាលើហ្វេសប៊ុកថា កញ្ញាបានក្លាយជាជនរងគ្រោះ បន្ទាប់ពីត្រូវបានអ្នកគ្រប់គ្រងការងារផ្ទាល់ខ្លួន ( Manager ) លក់ផ្លូវរឿងការងារ រហូតបង់ខាតប្រយោជន៍ជាច្រើន។

តាមការបង្ហោះនៅលើហ្វេសប៊ុករបស់តារាស្រីរូបនេះបានរៀបរាប់យ៉ាងដូច្នោះ៖

ជម្រាបសួរ នាងខ្ញុំ សុធីតា សុំអធ្យាស្រ័យដល់បងៗ Client ទាំងអស់ដែលធ្លាប់រួមកាងារ ជាមួយនាងខ្ញុំពីមុនមក ដែលធ្លាប់បានធ្វើការចុះកិច្ចសន្យាហាមលុបវីដេអូ ដែលធ្លាប់បានថតរួចពីក្នុងផេកផ្លូវការ របស់នាងខ្ញុំ ។ ដោយសារតែមានវីដេអូខ្លះត្រូវបានលុបចេញ ពីក្នុងផេកផ្លូវការរបស់នាងខ្ញុំ នាងខ្ញុំសុំអធ្យាស្រ័យផង ព្រោះទង្វើទាំងអស់នេះ មិនមែនជាស្នាដៃរបស់នាងខ្ញុំជាអ្នកលុបនោះទេ…ទង្វើទាំងអស់នេះគឺជាស្នាដៃ របស់អ្នកគ្រប់គ្រងការងារចាស់របស់នាងខ្ញុំ ( Manager )។

ពេលធ្វើកិច្ចសន្យា ក៏អ្នកគ្រប់គ្រងកាងារចាស់របស់នាងខ្ញុំជាអ្នកធ្វើជំនួសខ្ញុំ ចំពោះនាងខ្ញុំគឺមិនបានដឹងឮចំពោះកិច្ចសន្យានោះទេ ខ្ញុំដឹងតែម៉្យាង គឺទៅថត និង ធ្វេីការកាត់ភាគរយ ជូនគាត់ ដូចនេះហេីយ ខ្ញុំសង្ឃឹមថាបងៗនឹងមិនវាយតំលៃកាងាររបស់នាងខ្ញុំ ថាគ្មានវិជ្ជាជីវៈ ..(ល) ព្រោះនាងខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ ។ សង្ឃឹមថាបងៗដែលជា client និង Agency ដែលធ្លាប់រួមកាងារជាមួយនាងខ្ញុំពីមុនមក នឹង យោគយល់អធ្យាស្រ័យរូបដល់នាងខ្ញុំ សូមអរគុណ ។ បញ្ចាក់ : ចំពោះកាងាររបស់នាងខ្ញុំគឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណាទៀតនោះទេ គឺនាងខ្ញុំ Freelance ។

យ៉ាងណាមិញ គេមើលឃើញថា នេះគឺជាបញ្ហាដែលកើតមានឡើងជាលើកដំបូង បន្ទាប់អតីតម្ចាស់មកុដ Miss Grand Cambodia 2021 ធ្លាប់បានប្រកាសខ្លួនថាជាតារាឯករាជ្យ។ ជុំវិញបញ្ហាគេមើលឃើញគោលបំណងរបស់កញ្ញា ប៉ូគឹមថេង សុតធីតា គឺមិនចង់ឱ្យមានការភ័ន្តច្រឡំជាបន្តទៀត ហើយក៏ដើម្បីឱ្យមានភាពងាយស្រួលបន្ថែមទៀតចំពោះបណ្តាក្រុមហ៊ុន និងAgency ក្នុងការងាយស្រួលទំនាក់ទំនងកាងារជាមួយកញ្ញា។

គួររំលឹកដែរថា អតីតម្ចាស់មកុដ Miss Grand Cambodia 2021 រូបនេះបានទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ ហើយនោះពេលនេះក៏ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរហូតកញ្ញាបានទទួលពានក្នុង​ចំណោម ១០នាក់ចុងក្រោយផងដែរ៕

Share.