នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ សហព័ន្ធបាល់ទាត់ឡាវ Lao Football Federation បានប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្គោល លោក Michael Weiss ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសកម្ពុជា។

លោក Michael Weiss ជនជាតិអាល្លឺម៉ង់ វ័យ៥៨ឆ្នាំ ចូលកាន់់តំណែងជាគ្រូបង្វឹកឡាវ ដំបូងនៅឆ្នាំ ២០២២ ដឹកនាំទាំងឈុតធំ, U23 និង U19។

ខណ: ៤ប្រកួតចុងក្រោយរបស់លោក Michael Weiss សម្រាប់ឈុត U23 ឡាវ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គឺស្មើ១ និងចាញ់៣ មាន១ពិន្ទុ ស្ថិតនៅលេខ៤ ធ្លាក់ត្រឹមវគ្គចែកពូល។

ដោយឡែកស្នាដៃសំខាន់របស់លោក Michael Weiss គឺជួយឲ្យក្រុមជម្រើសជាតិឡាវ U19 ​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ AFF U19 Championship 2022 ជា​លើក​ដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយយកឈ្នះថៃ ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Patriot។

ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFF U19 Championship 2022 ឡាវ បានត្រឹមជើងឯករងប៉ុណ្ណោះ ក្រោយចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ២-០៕

Share.