លទ្ធផលនៃការចាប់ពូលពានរង្វាន់យុវជនតំបន់អាស៊ាន AFF U23 Championship 2023 នៅប្រទេសថៃបានចេញជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែឧសភា ដោយក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា។

ខណ:ការប្រកួត AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា៣ពូល នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ។

កម្មវិធីប្រកួតរបស់ U23កម្ពុជា ក្នុងពានរង្វាន់យុវជនតំបន់អាស៊ានពូល A៖

សម្រាប់ឆ្នាំ ២០២២ កន្លងទៅ ក្រុមជម្រើសជាតិ U23 វៀតណាម គឺជា​ម្ចាស់​ជើង​​ឯក​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ាន AFF U-23 Championship ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ១ទល់០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

សម្រាប់​លទ្ធផល​នៃ​ការ​ប្រកួត 2022 AFF U-23 Championship មាន៖
ជើង​ឯក៖ វៀតណាម
ជើង​ឯក​រង៖​ថៃ
លេខ​៣ស្ទួន៖ ឡាវ និង​ទីម័រខាងកើត
អ្នកចាទី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍៖ ហ៊ុល គឹមហ៊ុយ របស់​កម្ពុជា
កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍៖ Bounphachan Bounkong របស់​ឡាវ
ម្ចាស់​ស្បែក​ជើង​មាស៖ Teerasak Poeiphimai របស់​ថៃ (រក​បាន​៣គ្រាប់)៕

Share.