ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈជំនួបរវៀងវិសាខា ទល់និង ណាហ្គាវើលដ៍ គឺមានអ្នកចូលទស្សនាច្រើនជាងគេគិតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ខាងក្រោមនេះជាចំនួនអ្នកគាំទ្រដែលបានមកចូលរួមទស្សនានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​៖
-វិសាខា ទល់និង ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍មានចំនួន១,៩៦៨នាក់
-ភ្នំពេញក្រោន ទល់និងគិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smart RSN
អ្នកគាំទ្រសរុបគិតពីសប្តាហ៍ទី១មក មានចំនួន ៤០,៣៥៩នាក់។

ដោយឡែកសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវៀងក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន គឺនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 នឹងធ្វើឡើងនៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

គួរដឹងថាម្ចាស់ជើងឯកពានរង្វាន់ Cambodian League Cup ឆ្នាំ២០២២ គឺបានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយយកឈ្នះវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Smart RSN៕

Share.