ការប្រកួត​ពាន​រង្វាន់ Cambodia League Cup ឆ្នាំ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាន​បញ្ចប់​ ដោយក្រុមបាល់ទាត់ ណាហ្គាវើលដ៍ នឹងត្រូវជួប ភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

គិតត្រឹមបញ្ជប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខាងក្រោម​នេះជាបញ្ជីក្រុមដែល​ទទួល​បាន​កាតពិន័យច្រើនជាងគេ៖

១. គិរីវង់សុខសែនជ័យ កាតសរុប ២៤ កាតក្រហម ១
២. ណាហ្គាវើលដ៍ កាតសរុប ២៣ កាតក្រហម ១
៣. អង្គរថាយហ្គឺរ កាតសរុប ១៦ កាតក្រហម ២
៤. ភ្នំពេញក្រោន កាតសរុប ១៣ កាតក្រហម មិនមាន
៥. អគ្គិសនីកម្ពុជា កាតសរុប ១២ កាតក្រហម ១
៦. កោះកុង កាតសរុប ១២ កាតក្រហម មិនមាន
៧. បឹងកេត កាតសរុប ១១ កាតក្រហម ១
៨. ISI ដង្កោសែនជ័យ កាតសរុប ១១ កាតក្រហម មិនមាន
៩. សូលទីឡូអង្គរ កាតសរុប ១០ កាតក្រហម ១
១០. វិសាខា កាតសរុប ៩ កាតក្រហម ៣
១១. នគរបាលជាតិ កាតសរុប ៦ កាតក្រហម មិនមាន
១២.Tiffy Army FC កាតសរុប ៦ កាតក្រហម មិនមាន
១៣. ព្រះខ័នរាជស្វាយរៀង កាតសរុប ៥ កាតក្រហម មិនមាន
១៤. ព្រៃវែង កាតសរុប ៣ កាតក្រហម មិនមាន

គិតត្រឹមបញ្ជប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាតដែលចេញពីអាជ្ញាកណ្តាលទាំង ១២រូប សរុប​ទាំង​អស់​ចំនួន​១៦១ កាត​ក្នុងនោះកាតលឿង១៥០សន្លឹក និងក្រហម១១សន្លឹក ក្នុង​ចំណោម​ការ​ប្រកួត​សរុប​៤៦​ប្រកួត។ ខណៈ​លោក អ៊ីវ ទីណា គឺជា​អាជ្ញាកណ្តាលដែលចាយកាតច្រើនជាងគេ សរុបចំនួន២២ ក្នុងចំណោមការ​កាត់​សេចក្តី​​៧ប្រកួត​៕

Share.