គិត​ពី​ឆ្នាំ​២០០៩ មក​ក្រុម​បាល់ទាត់​មក​ពី​លីគ​កំពូល​នៃ​ប្រទេស​ចិន (Chinese Super League) បាន​ធ្លាក់​ចេញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២១ នេះ​​ត្រឹម​វគ្គ​ចែក​ពូល​នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Champion League ក្រោយ​បញ្ចប់​ការ​ប្រកួត​កាល​ពី​ពេល​ថ្មីៗ។

នៅ​ឆ្នាំ​២០១៩ នេះ​ក្រុម​បាល់ទាត់​មក​ពី​លីគ​កំពូល​ចិន ចំនួន​៤​មាន​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Champion League ខណៈ​ក្រុម​ជើង​ឯក Jiangsu បាន​ប្រកាស​​ក្ស័យធន ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ៤ Shanghai Port បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ក្រោយ​ចាញ់​ក្រុម​Kaya–Iloilo របស់​ហ្វីលីពីន ១ទល់០។

អត្ថបទពាក់ព័ន្ធ៖ក្រុម​កូរ៉េខាងត្បូង ជប៉ុន និង​ថៃ ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​ពាន Champion League ទ្វីប​អាស៊ី

ចំណែក​២ក្រុម​ដែល​ទទួល​បាន​កៅអី​វគ្គ​ចែក​ពូល​ដោយ​ស្វ័យប្រវត្តិ​មាន​​ក្រុម​ជើង​ឯក Guangzhou និង​ក្រុម​ចំណាត់​ថ្នាក់​លេខ៣ Beijing Guoan។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ក្រុម​ទាំង​២​បញ្ជូន​ក្រុម​ឈុត​ធំ មក​ប្រកួត​ទេ ដោយ​បញ្ជូន​ត្រឹម​​ឈុត​យុវជន​បូក​ជាមួយ​ឈុត​បម្រុង ប៉ុណ្ណោះ​មក​ប្រកួត​ព្រោះ​តែ​ប៉ះ​ពាល់​នឹង​បញ្ញតិ​ក្នុង​ស្រុក ជុំ​វិញ​សុខភាព​សាធារណៈ​នៃ​ជំងឺ​កូវីដ-១៩។

ក្រុម Guangzhou ស្ថិត​នៅ​ក្នុង​ពូល J ដោយ​​លទ្ធផល​៖
​- Guangzhou ០-២ Cerezo Osaka (​ជប៉ុន) ជើង​ទី១
-Guangzhou ០-៥ Guangzhou ជើង​ទី២
​-Guangzhou ០-១ Kitchee (ហុងកុង) ជើង​ទី១
-Guangzhou ០-១ Kitchee ជើង​ទី២
-Guangzhou ០-៣ Port ជើង​ទី១
-Guangzhou ១-៥ Port ជើង​ទី២

ក្រុម Beijing Guoan ស្ថិត​នៅ​​ពូល I ដោយ​លទ្ធផល៖
-Beijing Guoan ០-៧ Kawasaki Frontale (ជប៉ុន) ជើង​ទី១
-Beijing Guoan ០-៤ Kawasaki Frontale ជើង​ទី២
-Beijing Guoan ១-១ United City (ហ្វីលីពីន) ជើង​ទី១
-Beijing Guoan ២-៣ United Cityជើង​ទី២
-Beijing Guoan ០-៥ Daegu FC (កូរ៉េខាងត្បូង) ជើង​ទី១
-Beijing Guoan ០-៣ Daegu Fcជើង​ទី២

ដោយ​ឡែក​កាល​ពី​ឆ្នាំ​​២០០៩ កន្លង​ទៅ​ក្រុម​មក​ពី​ប្រទេស​ចិន បាន​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​តាម​ពូល​ទាំង​៤ ដោយ​កាល​នោះ​ក្រុម Shandong Luneng Taishan ជា​ជើង​ឯក ក្រុម Shanghai Shenhua ជា​ជើង​ឯក​រង ក្រុម​ Beijing Guoan ជាប់​លេខ៣ និង​ក្រុម Tianjin Teda ជាប់​លេខ៤ ក្នុង​លីគ​កំពូល​ប្រទេស​ខ្លួន៕

Telegram-Troryorng
Share.