យោង​តាម​សារព័ត៌មាន​ជាតិ​មីយ៉ាន់ម៉ា​បាន​ឱ្យ​ដឹង​ថា​ដីកា​ចាប់​ខ្លួន​មនុស្ស​ចំនួន​១៨​នាក់​ក្នុង​នោះ​មាន​អ្នក​សិល្បៈ​អ្នក​មាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម​និង​អ្នក​សារព័ត៌មាន​ពីរ​រូប​ពី​បទ​ប្រឆាំង​នឹង​ញុះញង់​ឱ្យ​មន្ត្រី​យោធា​បោះចោល​ទំនួល​ខុស​ត្រូវ​និង​តួនាទី​ខ្លួន​។ ក្នុង​នោះ​ Han Lay ត្រូវ​បាន​គេ​តាម​គំរាម​នៅ​លើ​បណ្ដាញ​សង្គម​ថា​នាង​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ប្រសិន​បើ​នាង​ត្រលប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​។

ឆ្លើយ​ប្រាប់​ BBC​ ​កញ្ញា Han Lay ​បាន​ឱ្យ​ដឹង​ថា​មិត្ត​ភក្ដិ​របស់​នាង​ម្នាក់​ត្រូវ​បាន​សម្លាប់​ ​ចំណែក​និស្សិត​ដែល​ជា​សិស្ស​ប្អូន​ជំនាន់​ក្រោយ​របស់​ Han Lay ​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​។ មក​ដល់​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២៥០០​នាក់​​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​នឹង​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ជំនួយការ​សមាគមន៍​អ្នក​ទោស​នយោបាយ​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​។​​​​

«គាត់​មិន​បាន​ទៅ​ចូលរួម​ការ​ប្រឆាំង​តវ៉ា​នោះ​ទេ​។ គាត់​ចេញ​ក្រៅ​ទៅ​ភោជនីយដ្ឋាន​ដើម្បី​ទិញ​កាហ្វេ​ញ៉ាំ​ប៉ុន្តែ​ត្រូវ​គេ​បាញ់​សម្លាប់»​។​

​Han Lay ​បាន​ស្នើ​សុំ​មិន​បង្ហាញ​ឈ្មោះ​ទី​កន្លែង​កំណើត​របស់​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​គ្រួសារ​ម្យ៉ាង​ទៀត​ពេល​នេះ​ទំនាក់ទំនង​រវាង​នាង​និង​គ្រួសារ​ក៏​ពិបាក​ណាស់​ដែរ​ដោយ​សារ​តែ​អ៊ិនធឺណិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​កាត់​ផ្ដាច់​។​​​​​

គួរ​ដឹង​ថា​លោក​ស្រី​ Ms Suu Kyi ​មេដឹកនាំ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ជាប់​បទ​ប្រឆាំង​នឹង​ក្រុម​សកម្ម​ការងារ​សម្ងាត់​ភូមា​ជាប់​ពន្ធនាគារ​រហូត​ដល់​១៤​ឆ្នាំ​៕​

Share.