កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ឡាយហ្វ (Life Football Club) ដែលមានលោក Peter Koo អគ្គលេខាធិការ បានប្រកាសនាំចូលកីឡាករ៣រូប ត្រៀមសម្រាប់ពានរង្វាន់ KCC Pre-Season Cup 2023 ដែលគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា ខាងមុខ។

កីឡាករ៣រូបមានដូចជា៖
-អ្នកចាំទី ហាញ មាន យុវជនភ្នំពេញក្រោន
-ខ្សែ​ការពារ​កណ្តាល Cyrille Dissake​​ ធ្លាប់លេងឲ្យខេត្តសៀមរាប
-ខ្សែប្រយុទ្ធ ចន ចំរើន យុវជនភ្នំពេញក្រោន។

ក្នុងនោះផងដែរក្លិបបាល់ទាត់ឡាយហ្វ (Life Football Club) ក៏ត្រៀមប្រកាសកីឡាករម្នាក់បន្ថែមទៀតជនជាតិកូរ៉េខាងត្បូង នេះបើយោងតាមការបញ្ជាក់របស់លោក Peter Koo អគ្គលេខាធិការក្លិប។

សម្រាប់ពានរង្វាន់ KCC-Preseason Cup 2023 មាន៦ក្រុមចូល ដែលមានដូចជា៖ ណាហ្គាវើលដ៍, Tiffy Army FC, ព្រៃវែង, នគរបាលជាតិ, អាយ អេស អាយ ដង្កោសែនជ័យ និងឡាយហ្វ (Life FC)។

លទ្ធផលនៃការចាប់ឆ្នោត
ពូល A ណាហ្គាវើលដ៍, ISI ដង្កោសែនជ័យ និង ឡាយហ្វ (Life FC)
ពូល B Tiffy Army, នគរបាលជាតិ និងព្រៃវែង។

ឡាយហ្វ (Life Football Club) នឹងក្លាយជាក្លិបបាល់ទាត់អាជីពដំបូងគេបង្អស់ប្រចាំខេត្តព្រះសីហនុ ចូលរួមប្រកួតជាផ្លូវនៅក្នុងក្របខណ្ឌលីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣/២០២៤៕

Share.