ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីយកពូថៅទៅវ៉ៃសរសរផ្ទះដើម្បីយកដែក មកលក់ ក៏ជ្រុះពូថៅធ្លាក់ចូលទឹកត្រពាំង ខណៈ ពេលនោះបុរសម្នាក់ក្នុងចំណោមពីរនាក់ បានចុះទៅរកពូថៅតែចុះទៅបាត់ឈឹងតែម្តង ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៤និង ៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៏ ទី១ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចទឹកត្រពាំងមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

យោងតាមការរៀបរាប់ពីបុរសម្នាក់ដែលត្រូវជាមិត្តភក្កិរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថាដំបូងឡើយពួកគាត់ទាំងពីរនាក់បានយកពូថៅក្នុងគោលបំណងទៅវាយសសរផ្ទះដែលគេទុកចោលដើម្បីយកដែកមកលក់ដែលនៅជិត ទឹកត្រពាំងមានជម្រៅ៥ម៉ែត្រ ខណៈកំពុងតែវ៉ៃក៏ជ្រុះពូថៅពីដៃធ្លាក់ចូលទៅក្នុងទឹកត្រពាំង។ហើយបុរសដែលជាជនរងគ្រោះនោះក៏ចុះទៅមុជរកពូថៅលើកទីមួយក៏ងើបមកវិញ។មិនទាន់បានពូថៅនោះទេហើយក៏មុជ ទៅម្ដងទៀតក៏បាត់ឈឹងតែម្ដង បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងក៏នាំគ្នាមកចុះរាវរកមិនឃើញរហូតដល់យប់ជ្រៅក៏បាននាំគ្នាឈប់រកក៏បានទៅដេករៀងៗខ្លួន ។ដល់ល្ងាចថ្ងៃទី២ក៏មានការស្រណូមពរទៅដល់អង្គភាព 911 បានបំពាក់អុកស៊ីសែនចុះរាវរកឃើញនៅវេលាម៉ោង៩យប់ ថ្ងៃសុក្រ ខែមិថុនាឆ្នាំ២០២៣ គ្រួសបានស្លាប់បាត់បង់ជីវិតទៅហើយ។

សពជនរងគ្រោះឈ្មោះ ឈឹម ចាន់ណា ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ក្រោយមកសមត្ថកិច្ចបានចុះមក ធ្វើកោសល្យបច្ច័យរួចប្រគល់ឱ្យសាច់ជាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ទូច វិច្ឆិកា

Share.