កំពង់ធំ៖ មន្ត្រីយោធាម្នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ធំ បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្ត បន្ទាប់ពីបានកាប់រាន ទន្ទ្រានព្រៃយកហុំពទ្ធដីព្រៃឈើ តំបន់ព្រៃអង់តែន ដោយខុសច្បាប់ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នឹងរកឃើញអ្នកនៅពីក្រោយខ្នង នៃវិនាសកម្មព្រៃឈើតំបន់ព្រៃអង់តែន រាប់សិបហិចតា នៅចំនុច ៤៤-អូរតាកាវ គឺជាមន្រី្តយោធា ពាក់ផ្កាយ២។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ.លោកសាយ.វាសនា.បានប្រាប់ថាញ្ជាក់ថា.កាលពីថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត គឺលោក ង៉ែត ណារ័ត្ន បានបញ្ជាអោយកម្លាំង កងរាជអាវុធហត្ថដែល ទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅតុលាការខេត្តកំពង់ធំភ្លាមៗ ដោយចោទពីបទ “ផ្ដើមគំនិតក្នុងអំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋ.ដោយគ្មានលិខិតអនុញ្ញាត”។ បុគ្គលដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ មានឈ្មោះលោក ស៊ាង សុខឈន ដែលជាជនដៃដល់ រស់នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបាននឹងកំពុង កាប់បំផ្លាញព្រៃអង់តែន រាប់រយហិកតា នៅចំនុច៤៤ អូរតាកាវ ។


ក្រោយបញ្ជូនទៅតុលាការ បុគ្គលរូបនេះបានឆ្លើយសារភាពដាក់អ្នកនៅពីក្រោយខ្នង ដែលផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បី ឲ្យលោកធ្វើសកម្មភាពកាប់បំផ្លាញព្រៃអង់តែននោះគឺលោកឧត្តមសេនីយ៍ទោ តាំងចាន់ពន្លឺ ។ ដោយប្រភពខ្លះថាលោក ជាកងទ័ពមួកខៀវទៀតផង ។ ចំណែកអ្នកពាក់ព័ន្ធក្នុងករណីនេះចៅក្រមស៊ើបសួរកំពុងបន្តនិតិវិធី៕

អត្ថបទ៖ កំពង់ធំ

Share.