នៅព្រឹកថ្ងៃទី៥ ខែមិថុនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ ត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែគ្មានឈ្មោះអ្នកចាំទី ស៊ូ យ៉ាទី ឡើយ។

ភ្លាមៗនោះអ្នកចាំទី ស៊ូ យ៉ាទី បានថ្លែងនៅលើទំព័រហ្វេសប៊ុកដូច្នេះថា៖«ទោះជាខំប្រឹងយ៉ាងណាក៏វានៅតែគ្មានឱកាសសំរាប់ខ្ញុំ»។ ក្រោយមិនស្ថិតក្នុងការជ្រើសរើសរបស់លោក Félix Dalmás គ្រូបង្គោលថ្មី របស់ក្រុមជម្រើសជាតិកម្ពុជា។

ស៊ូ យ៉ាទី បានរួមចំណែកយ៉ាងសំខាន់ជួយឲ្យក្រុមបាល់ទាត់ណាហ្គាវើលដ៍ ឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 ប៉ុន្តែមិនអាចឈ្នះជើងឯក ពោលគឺបានត្រឹមលេខ២ ក្រោយចាញ់ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដីប៉េណាល់ទី ៣-២ ក្រោយប្រកួតស្មេីគ្នា​ ១២០នាទី​ ១-១ កាលពីរាត្រីថ្ងៃទី៤ ខែមិថុនា នៅកីឡដ្ឋានស្តាតចាស់។

អ្នកចាំទីដែលរក្សាបាន Clean Sheets ក្នុងចំណោមអ្នកចាំទី១៤នាក់៖

  • អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន ៥លើក
  • ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍ ៤លើក
  • កែវ សុខសិលា របស់វិសាខា ៣លើក
  • ជា វណ្ណសាក់ របស់គិរីវង់សុខសែនជ័យ ២លើក
  • អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង ២លើក
  • ពេជ្រ តារា របស់ Tiffy Army FC ១លើក
  • ជា សារិន របស់សូលទីឡូអង្គរ ១លើក
  • យី ប៊ុនហេង របស់អង្គរថាយហ្គឺរ ១លើក
  • វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ១លើក
  • រ៉េត លីហេង របស់ណាហ្គាវើលដ៍ ១លើក
  • គង់ ភ័ត្រ របស់នគរបាលជាតិ ១លើក
  • សាំង ហាន់ឃុន របស់ព្រៃវែង ១លើក
  • ហ៊ុល គឹមហ៊ុយ របស់វិសាខា ១លើក
  • សាវែង សំណាង របស់ភ្នំពេញក្រោន ១លើក៕
Share.