ពានរង្វាន់ ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយក្រុមបាល់ទាត់វិទ្យាល័យហ៊ុនសែនស្វាយអន្ទរ នឹងត្រូវជួប វិទ្យាល័យមេសាង នៅកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣:១៥នាទីរសៀល ខាងមុន។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-វិទ្យាល័យបាភ្នំ ១-១ វិទ្យាល័យមេសាង (មេសាង ឈ្នះបាល់១១ម៉ែត្រកាត់សេចក្តី ៤-៣)
-វិ.ហ៊ុនសែនកំចាយមារ ១-១ វិ.ហ៊ុនសែនស្វាយអន្ទរ (ស្វាយអន្ទរ ឈ្នះបាល់១១ម៉ែត្រកាត់សេចក្តី ៤-៣)។

កម្មវិធីប្រកួតនៃពានរង្វាន់ ឯកឧត្តម ស សុខា ខេត្តព្រៃវែង ២០២៣ ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣៖
-ចំណាត់ថ្នាក់លេខ៣៖
វិ.ហ៊ុនសែនកំចាយមារ vs វិទ្យាល័យបាភ្នំ វេលាម៉ោង ១:៣០ នាទីរសៀល
-វគ្គផ្តាច់ព្រ័ត្រ៖
វិ.ហ៊ុនសែនស្វាយអន្ទរ vs វិទ្យាល័យមេសាង វេលាម៉ោង ៣:១៥ នាទីរសៀល៕

Share.