កូរ៉េ​ខាង​ត្បូង​៖ យោង​តាម​សារព័ត៌​មាន​ AFP បទ​ចម្រៀង​ល្បី​ «Gangnam Style» នឹង​ក្លាយ​ជា​បទ​ចម្រៀង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចាក់​នៅ​តាម​ទីតាំង​ Gym នានា​នៅ​ក្នុង​តំបន់​ Seoul ខណៈ​ដែល​បទ​ចម្រៀង​ BTS អាច​បន្ត​ចាក់​បាន​ធម្មតា។

ច្បាប់​ថ្មី​រឹត​បន្តឹង​ការ​​ឆ្លង​​មេរោគ​កូរ៉ូណា​ មាន​គោល​បំណង​ ​រឹត​បន្តឹង​ធ្វើ​យ៉ាង​ណា​​ដើម្បី​បញ្ឈប់​ និង​ ​កាត់​បន្ថយ ​អ្នក​ទៅ​ Gym កុំ​ឱ្យ​​
ដក​ដង្ហើម​ញាប់​ពេក​ និង​បែកញើស​ដាក់​គ្នា ដែល​ជា​មូលដ្ឋាន​នៃ​ការ​ចម្លង​​ ដូច្នេះ​គ្រប់​ទីតាំង​ហាត់​ប្រាណ​ទាំង​អស់​មិន​អាច​ចាក់​បទ​ចម្រៀង​មាន​ ចង្វាក់​ Beats ច្រើន​ជាង​១២០ ក្នុង​មួយ​នាទី​ក្នុង​ពេល​ហាត់​ប្រាណ​ជា​ក្រុម​ដូច​ជា​ចង្វាក់​ ហ្សាំបា និង​ ស្ពីននីង​។

ច្បាប់​​នៃ​ការ​រឹតបន្តឹង​បាន​ពង្រឹង​ទៅ​លើ​គំលាត​សុវត្ថិភាព ដូច​ជា​ការ​ជួប​ជុំ​លក្ខណៈ​តូច​ និង​ការ​កំណត់​ម៉ោង​ហាង​បើក​លក់​ដូរ​ឥវ៉ាន់​ឱ្យ​មាន​ពេល​ខ្លី​ជាង​មុន​។​

បទ​ចម្រៀង​ K-Pop ដែល​រួច​ខ្លួន​មិន​ជាប់​ក្នុង​បំរាម មាន​បទ​ចម្រៀង​ល្បីៗ​របស់​ BTS ដូច​ជា​ Dynamite ដែល​មាន​ត្រឹម​ ១១៤ Beats និង Butter ដែលមាន​១១០ Beats ខណៈ​បទ​ចម្រៀង​ល្បី​របស់​ PSY «Gangnam Style» ដែលមាន​រហូត​ដល់​ ១៣២ beats នោះ​បាន​ធ្លាក់​ចេញ​ពី​ Playlist ចាប់​ពី​ថ្ងៃ​នៃ​ការ​កំណត់​ច្បាប់​រឹត​បន្តឹង​នេះ​តទៅ​។

គួរ​ដឹង​ដែរ​ថា​ អត្រា​ឆ្លង​ជំងឺ​កូវីដ​-១៩ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​កម្រិត​ទាប​បើ​ប្រៀប​នឹង​ស្ដង់​ដា​រ​សកល​ ដោយ​មាន​ចំនួន​ឆ្លង​​តិច​ជាង ​១០០០ ករណី​​ ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​ក៏​​ស្ថិត​​នៅ​ក្នុង​ការ​រាតត្បាតខ្ពស់ ​ព្រោះ​ថ្មី​ៗ​នេះ​​មាន​ការ​ឆ្លង​ជាប់​ៗ​គ្នា​​​​រយៈ​ពេល​៣​ថ្ងៃ​។ មួយ​វិញ​ទៀត​ដោយ​​សារ​អាជ្ញាធរ​មាន​ការ​ព្រួយ​បារម្ភ​ព្រោះ​ ​វ៉ាក់សាំង​មាន​ភាព​យឺតយ៉ាវ​ ដោយ​សារ​តែ​បរាជ័យ​​នៅ​ក្នុង​ការ​រក​អ្នក​ផ្គត់​ផ្គង់​។​

យោង​តាម​សេចក្ដី​រាយការណ៍​ប្រទេស​កូរ៉េ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ រក​ឃើញ​ករណី​ឆ្លង​ថ្មី​១១០០ ករណី​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ និង​តំបន់​ក្បែរ​ៗ​ ដែល​ជា​ទីតាំង​រស់​នៅ​របស់​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ជិត​ពាក់​កណ្ដាល​នៃ​ប្រជាជន​សរុប​។​

លោក​ប្រធានាធិបតី​ Moon Jae In បាន​ចេញ​មក​សុំទោស​ចំពោះ​ប្រជាជន​កូរ៉េ​ផង​ដែរ​ចំពោះ​ការ​រឹត​បន្តឹង​ច្បាប់​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​៕​

Telegram-Troryorng
Share.