ខ្សែប្រយុទ្ធ Karim Benzema បានយល់ព្រមចូលរួមជាមួយក្រុមបាល់ទាត់ Al Ittihad នៅអារ៉ាប៊ីសាអូឌីត ជាផ្លូវការ ជាមួយកិច្ចសន្យារយ:ពេល ៣ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២៦ ដោយទទួលបានថ្លៃនឿយហត់១ឆ្នាំ ២០០លានលានអឺរ៉ូ កាលពីរាត្រីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

Karim Benzema បច្ចុប្បន្នមានវ័យ ៣៥ឆ្នាំ រូបគេបានចំណាយពេល ១៤ឆ្នាំជាមួយអធិរាជស Real Madrid នៅទឹកដី Santiago Bernabéu ដោយបង្ហាញខ្លួនសរុប ៤៣៩លើក ស៊ុតបញ្ចូលទី ២៣៨គ្រាប់។

ស្នាដៃរបស់ Benzema ជាមួយ Real Madrid ពីឆ្នាំ ២០០៩-២៣៖
ឈ្នះពាន La Liga ៤ដង
ឈ្នះពាន Copa del Rey ៣ដង
ឈ្នះពាន Champions League ៥ដង
ឈ្នះពាន Super Cup ៤ដង
ឈ្នះ World Club Cup ៥ដង។

បច្ចុប្បន្នក្រុមបាល់ទាត់ Al Ittihad សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត ត្រៀមនាំយកខ្សែបម្រើជនជាតិបារាំង N’Golo Kante ពីតោខៀ Chelsea ជាមួយនឹងថ្លៃនឿយហត់ ១០០ លានអឺរ៉ូក្នុងមួយឆ្នាំ កិច្ចសន្យារយ:ពេល ២ឆ្នាំរហូតដល់ឆ្នាំ ២០២៥។

គួរដឹងថាលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។

ខណ:រដូវកាល ២០២២-២០២៣ ម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត បានទៅក្រុមបាល់ទាត់ Al Ittihad ជាមួយ ៧២ពិន្ទុ ពោលគឺដាច់ក្រុម Al Nassr របស់ Cristiano Ronaldo ចំនួន៥ពិន្ទុ៕

Share.