ពានរង្វាន់ U20 FIFA World Cup អាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលបានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចរាល់ កាលពីរាត្រីថ្ងៃទី៨ ខែមិថុនា ដោយក្នុងនោះគេបានរកឃើញជើងខ្លាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ដោយឡែកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលជាសមាជិកអាស៊ីតែ១គត់ បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើង U20 អ៊ីតាលី ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Estadio Ciudad de La Plata។ ខណ:អ៊ុយរូហ្គាយ ទម្លាក់អ៊ីស្រាអែល ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Estadio Ciudad de La Plata ដូចគ្នា។

ចំណាត់ថ្នាក់លេខ៣៖
១១ មិថុនា អ៊ីស្រាអ៊ែល ប៉ះ កូរ៉េខាងត្បូង នៅកីឡដ្ឋាន Estadio Ciudad de La Plata

វគ្គផ្តាច់ព្រ័ត្រ៖
១១ មិថុនា អ៊ុយរូហ្គាយ ប៉ះ អ៊ីតាលី នៅកីឡដ្ឋាន Estadio Ciudad de La Plata៕

Share.