ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់បាល់ទាត់ផ្នែកនារី AFC U-20 Women’s Asian Cup 2024 បានរកឃើញក្រុមខ្លាំងដែលនឹងត្រូវឡើងទៅជុំផ្តាច់ព្រ័ត្រហើយ មានដូចជាក្រុមជម្រើសជាតិនារីអ៊ូសបេគីស្ថាន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង អូតស្ត្រាលី វៀតណាម ចិន និងចិនតៃប៉ិ។

ដោយឡែក កញ្ញាប្លុង ពេជ្រអក្ខរ៉ា គឺជាមន្ត្រីអាជ្ញាកណ្តាលរបស់កម្ពុជា ១រូបដែលបានចូលរួមកាត់សេចក្តីក្នុងការប្រកួត កម្រិតទ្វីបជាលើកដំបូង ក្នុងពានរង្វាន់ AFC U-20 Women’s Asian Cup 2024 វគ្គជម្រុះជុំទី២ ជំនួបរវៀងក្រុមជម្រើសជាតិចិន យកឈ្នះលើ នេប៉ាល់ ដោយលទ្ធផល ៥-០ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ នៅប្រទេស​មីយ៉ាន់​ម៉ា។

ដូចនេះក្រុមជម្រើសអ៊ូសបេគីស្ថាន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង អូតស្ត្រាលី វៀតណាម ចិន និងចិនតៃប៉ិ នឹងឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៤ ប្រទេសអ៊ូសបេគីស្ថាន។

សូមបញ្ជាក់ថា កញ្ញាប្លុង ពេជ្រអក្ខរ៉ា ត្រូវបានជ្រើសជាមន្ត្រីអាជ្ញាកណ្តាលកម្រិតអន្តជាតិនៅដើមឆ្នាំ២០២២ កន្លងទៅ និងត្រូវបានជ្រើសរើសជាមន្រ្តីអាជ្ញាកណ្តាលកម្រិតទ្វីបអាស៊ី (AFC) នៅក្នុងឆ្នាំ២០២៣ នេះ៕

No description available.
Share.