ក្លិបបាល់ទាត់ West Ham United ក្រោមការដឹកនាំរបស់លោក David Moyes បានគ្រងជើងឯកនៃពានរង្វាន់ UEFA Europa Conference League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ ACF Fiorentina ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Fortuna Arena កាលពីរាត្រីថ្ងៃទី៧ ខែមិថុនា។

នេះគឺការឈ្នះជើងឯកលើកដំបូងរបស់ក្លិបបាល់ទាត់ West Ham United ក្នុងរយ:ពេល ៤៣ឆ្នាំ ក្រោយខកខានតាំងពីឆ្នាំ ១៩៨០ ខណ:ពានរង្វាន់ចុងក្រោយដែលក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងកើតនេះឈ្នះគឺ FA Cup។

ក្រោយទទួលបានជើងឯកថៅកែ West Ham United លោក David Sullivan បានបញ្ជាក់ថាកៅអីរបស់លោក David Moyes នឹងបន្តដឹកនាំក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងកើតនេះសម្រាប់រដូវកាល ២០២៣-២៤។

ខណ:អនាគតប្រធានក្រុម West Ham United គឺខ្សែបម្រើការពារ Declan Rice ស្ថិតក្នុងស្ថានភាពមិនច្បាស់ថាបន្តឬយ៉ាងណា បន្ទាប់ពីក្រុមធំៗជាច្រើនដូចជា៖ Bayern Munich, Man United, Cheslea និង Arsenal ចង់បាន, ដោយហ៊ានផ្តល់តម្លៃខ្លួន ១០០លានដុល្លារ៕

កំណត់ត្រាមិនចាញ់សោះ១៣ប្រកួតរបស់ West Ham United ក្នុងពានរង្វាន់ UEFA Europa Conference League រដូវកាល ២០២២-២៣៖

Share.