បាត់ដំបង÷ សមត្ថកិច្ចបញ្ជូនមនុស្សចំនួន ៦នាក់ទៅកាន់តុលាការ ក្រោយកម្លាំងមូលដ្ឋានក្រុងស៊ើបសង្កេតឆ្មក់បង្ក្រាបបានកាលពីថ្ងៃទី ៦ ខែមិថុនា នៅត្រង់ចំណុចក្រុមទី ១២ ភូមិអូរ ចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា ក្រោយបញ្ចប់ការកសាងសំណុំរឿង សមត្ថកិច្ចជំនាញនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៣នេះ បានអនុវត្តនីតិវិធីបញ្ជូនអ្នកញៀនលែងល្បែងជល់មាន់ចំនួន ៦នាក់ទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោស។

ប្រភពដដែលបន្តថា ករណីបង្ក្រាបបទល្មើសនេះ កម្លាំងចម្រុះក៏ដកហូតបានវត្ថុតាងមួយចំនួនទៀតផងដែររួមមាន មាន់ជល់ចំនួន ៩ក្បាល, ជញ្ជីង, កៅស៊ូសង្វៀន, ស៊ុមក្រុងដាក់មាន់ និងសម្ភារ:ផ្សេងៗជាច្រើនទៀត៕

ទីតាំងដែលប្រព្រឹត្តិលែងល្បែងស៊ីសងជល់មាន់ខុសច្បាប់ខាងលើ បានប្រមូលផ្តុំគ្នាលួចលាក់លែងល្បែងភ្នាល់ជល់មាន់ រហូតត្រូវបានប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ទើបកម្លាំងមូលដ្ឋានក្រុងស៊ើបសង្កេតឆ្មក់បង្ក្រាបបានតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.