សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមួយគ្រឿងបានរត់គេចខ្លួនបាត់ ក្រោយពីសមត្តិកិច្ចអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេញតាមរយន្តរបស់ខ្លួន ដែលត្រូវបានគេរាយការណ៍ថា បានបើកបរកៀរម៉ូតូមួយគ្រឿងក្នុងទិសដៅស្របគ្នាហើយបណ្តាលឱ្យអ្នកជិះម៉ូតូម្នាក់ ឈ្មោះ ម៉ៅ រ៉ូគីយាស់ ស្លាប់ និងឈ្មោះ ចាន់ លីណា ភេទស្រី អាយុ ១៨ឆ្នាំ អ្នករួមដំណើរម៉ូតូ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ចំណែកអ្នកជិះម៉ូតូម្នាក់ទៀតឈ្មោះ ឡាយ ណៃយឹម ភេទស្រី អាយុ៤១ឆ្នាំ របួសមធ្យម។ អ្នកទាំងបីមានទីលំនៅបច្ចុប្បន្ន ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១៣.០៧.២០២១ វេលាម៉ោង ៥:៤៥នាទីល្ងាច ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២។

ប្រភពដដែលអះអាងថា ក្រោយពីកើតហេតុរថយន្តបានបន្តបើកគេចខ្លួន តាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពតយ៉ាងលឿន ហើយសមត្តិកិច្ចបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដេញទាន់តែអ្នកបើកបររថយន្តនៅបន្តបើករេចុះឡើងមិនប្រគល់ខ្លួន  តែដោយសមត្តិកិច្ចដេញយ៉ាងប្រគៀកអ្នកបើកបរបង្ខំចិត្តឈប់រថយន្តលោតចេញគេចខ្លួនបាត់។

ចំពោះវត្ថុតាំងជារថយន្តសមត្ថកិច្ចបានយកទៅរក្សារទុកនៅអធិការដ្ឋានចាត់ចែងតាមផ្លូវច្បាប់៕

អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Share.