ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ចាយពេល៥៣២ថ្ងៃ ដើម្បីអាចវិលចូលក្នុងក្រុមជម្រើសជាតិកម្ពុជាវិញ បន្ទាប់ពីរបួសដាច់សសៃជង្គង់ ACL ខាងស្ដាំ ត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០នាទីយប់។

កីឡាករ​ ចាន់ វឌ្ឍនាកា បង្ហាញចំណាប់អារម្មណ៍​របស់ខ្លួនជុំវិញការវិលត្រលប់​ចូលរួម​ក្រុមជម្រើសជាតិកម្ពុជា ដូច្នេះថា៖«ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយក្នុងការវិលត្រលប់មកចូលរួម ជាមួយក្រុមជម្រើសជាតិម្ដងទៀត។ សម្រាប់ការហ្វឹកហាត់មាន ភាពសប្បាយរីករាយជាមួយស្នាមញញឹមពួកគាត់ទាំងអស់គ្នា មិនថាក្រុមការងារ និងកីឡាករទាំងអស់»។

«ខ្ញុំសង្ឃឹមថាពួកយើងនឹងមានការខិតខំប្រឹងប្រែងព្យាយាមយកចិត្តទុកដាក់លើការវ ហ្វឹកហាត់បន្ថែមទៀតដើម្បីទទួលបានលទ្ឋផលល្អក្នុងការប្រកួត នាថ្ងៃខាងមុខ ជាចុងក្រោយខ្ញុំសូមអរគុណអ្នកគាំទ្រវិស័យកីឡា បាល់ទាត់ទាំងអស់ដែលតែងតែគាំទ្រ និងជំរុញលើកទឹកចិត្ត កន្លងមក ពួកយើងពិតជាអរគុណខ្លាំងណាស់»។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយរវាងគោព្រៃកម្ពុជា-បង់ក្លាដែស កម្ពុជា​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើង ពោលគឺស្មើ១ និងចាញ់៤លើក៖

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ៕

Share.