បទចម្រៀងពីរបទនៅក្នុងផលិតកម្មរាម តារាចម្រៀង ដួង វីរ:សិទ្ធិ មិនត្រឹមតែច្រៀងប៉ុណ្ណោះទេ ប៉ុន្តែលោកដើរតួនាទីគ្រប់មុខហើយធ្វើតែម្នាក់ឯងសុទ្ធសាធ។

តារាចម្រៀងវ័យក្មេង លោក ដួង វីរ:សិទ្ធិ គឺជាតារាចម្រៀងទីពីរដែលបានស្ម័គ្រចិត្តមករួមទ្រនំក្រោមដំបូលផលិតកម្មរាម ជាមួយតារាចម្រៀងសំនៀងឯក មាស សុខសោភា។

យ៉ាងណាមិញការមកចូលរួមរបស់លោកពិតជាបានផ្ដល់ផលចំណេញយ៉ាងខ្លាំងចំពោះផលិតកម្មមួយនេះព្រោះដោយសមត្ថភាពនិងជំនាញផ្នែកតន្ត្រីរបស់លោកធ្វើឲ្យបទចម្រៀងថ្មីពីរបទរបស់ខ្លួនៅក្នុងផលិតកម្មនេះ ដួង វីរ:សិទ្ធិ ម៉ៅការងារធ្វើតែម្នាក់ឯងសុទ្ធសាធ។

ចម្រៀងពីរបទរបស់អ្នកចម្រៀងរូបនេះគឺបទ “ឆ្នេរអនុស្សា” និង “សន្យា” មិនត្រឹមតែជាអ្នកចម្រៀងនិងនិពន្ធទំនុកច្រៀងប៉ុណ្ណោះទេ តែលោកដើរតួនាទីសំខាន់ទាំងអស់ដោយក្នុងនោះមាន៖ និពន្ធបទបទភ្លេង សម្រួលតន្ត្រី Producer Composer Arrangement Mix&Master ផងដែរ។

គួរដឹងដែរថា បទចម្រៀងពីរបទខាងលើរបស់លោក ដួង វីរ:សិទ្ធិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រព្រោះត្រឹម4សប្ដាហ៍បទចម្រៀង “ឆ្នេរអនុស្សា”មានចំនួនចុចចូលទស្សនា១លានដង ខណ:បទចម្រៀងសន្យាទើបចេញកាលពីថ្ងៃទី៦ ខែមេសា ម្សិលមិញនេះមានចំនួនចុចចូលទស្សនារហូតដល់៥៤K ទៅហើយ៕

Share.