កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទាំងការរៀបចំ កីឡាអាស៊ី​អា​គ្នេយ៍​លើក​ទី៣២ និងអាស៊ានប៉ារ៉ាហ្គេម១២ ដែលទើបបានបិទបញ្ចប់នឹងធ្វើនៅល្ងាចថ្ងៃទី០៩ ខែ​មិថុនា ឆ្នាំ ២០២៣។ នេះជាការលើកឡើងរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា ក្នុងពិធីចុះជួយកម្មករ កម្មការិនីជាង១ម៉ឺន ៦ពាន់នាក់ នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា៖ «ពាក់​ព័ន្ធ​ទៅនឹងព្រឹត្តិការណ៍អាស៊ានប៉ារ៉ា​ហ្គេម​លើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ហើយបានបិទបញ្ចប់កាលពីយប់មិញនេះ គឺ​ជា​មោទន​ភាព​សម្រាប់​ខ្មែរ​ទាំងមូល ដែល​នេះជាមោទនភាព​មួយ​សម្រាប់​កម្ពុជា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​នៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍អាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ»។

ការប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​នឹង​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​ទី០៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕

Share.