ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានក្លាយជាម្ចាស់ជើងឯក U20 FIFA World Cup ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីយកឈ្នះ អ៊ីតាលី ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Estadio Ciudad de La Plata កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា។

១គ្រាប់ជ័យជម្នះស៊ុតបញ្ចូលទីដោយកីឡាករ Luciano Rodríguez ចុងវគ្គទី២ នៅនាទី៨៦’ ជួយឲ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ឈ្នះពានរង្វាន់ FIFA World Cup អាយុក្រោម ២០ឆ្នាំ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

កីឡាករ Cesare Casadei ឈ្នះស្បែកជើងមាស (៧គ្រាប់) និងឈ្នះកីឡាករល្អប្រចាំព្រឹត្តិការណ៍

អ្នកចាំទីល្អជាងគេ Sebastiano Desplanches របស់អ៊ីតាលី

ពានរង្វាន់ FIFA World Cup U20 ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមាន២៤ប្រទេសចូលរួម មកពី៦ទ្វីប ចែកជា៦ពូល បានចាប់ផ្តើមប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែឧសភា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៧ ដោយប្រទេសអាហ្សង់ទីន ឈ្នះពាននេះច្រើនជាងគេសរុប៦លើក (1979, 1995, 1997, 2001, 2005, 2007) និងប្រេស៊ីល បាន៥លើក ខណ:ម្ចាស់ជើង​ឯកឆ្នាំចាស់អ៊ុយក្រែន មិនមានវត្តមានឡើយ៕

Share.