បន្ទាប់ពីលទ្ធផលនៃការចាប់ពូលពានរង្វាន់យុវជនតំបន់អាស៊ាន AFF U23 Championship 2023 នៅប្រទេសថៃបានចេញជាផ្លូវការ ដោយក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ ប្រ៊ុយណេ ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ មីយ៉ាន់ម៉ា និងកម្ពុជា។

ខណ:ការប្រកួត AFF U23 Championship 2023 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ។

ពេលនេះក្រុមជម្រើសជាតិប្រ៊ុយណេ អាយុក្រោម ២៣ឆ្នាំ បានចេញទៅបោះជំរុំហ្វឹកហាត់នៅអារ៉ាប៊ីសាអូឌីត ជាមួយកីឡាករសរុប ២២នាក់ ក្រោមការដឹកនាំរបស់ Atsushi Hanita ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF U23 Championhip 2023 និង AFC U23 Asian Cup 2024 Qualifiers។

កម្មវិធីប្រកួត AFF U-23 Championship ២០២៣ នៅកីឡដ្ឋាន Chonburi៖
ថ្ងៃទី១៧ ខែសីហា កម្ពុជា ប៉ះ ប្រ៊ុយណេ
ថ្ងៃទី១៩ ខែសីហា ប្រ៊ុយណេ ប៉ះ ថៃ ​
ថ្ងៃទី២១ ខែសីហា ប្រ៊ុយណេ ប៉ះ មីយ៉ាន់ម៉ា​៕

Share.