អធិរាជដំរីឦសាន ខេត្តរតនគិរី

ឆ្លងកាត់ចំនួន ២៦ប្រកួត នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មានការពិន័យកាតសរុបចំនួន ១០០សន្លឹក ហើយកាតក្រហមមាន ៦សន្លឹក គិតត្រឹមសប្តាហ៍ទី៦។

ដោយក្រុមបាល់ទាត់របស់សូហ្វីយ៉ាប៉ៃលិន ទទួលបានកាតច្រើនជាងគេ ខណ: អធិរាជដំរីឦសាន រតនគិរី មិនទាន់ទទួលពិន័យកាត សម្បី១សន្លឹក (Fair Play) ដែលមានទិដ្ឋន័យដូចខាងក្រោម៖

  • សូហ្វីយ៉ាប៉ៃលិន ទទួលបានកាត ១២សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
  • កំពតអេហ្វស៊ី ទទួលបានកាត ១០សន្លឹក គ្មានកាតក្រហមនោះទេ
  • ស្វាយរៀង ទទួលបានកាត ៨សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
  • បន្ទាយមានជ័យ ទទួលបានកាត ៧សន្លឹក
  • កំពង់ស្អឺ ទទួលបានកាត ៧សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
  • ឈើតុំ ​ពោធិ៍សាត់ ទទួលបានកាត ៧សន្លឹក គ្មានកាតក្រហមនោះទេ
  • សៀមរាប ទទួលបានកាត ៦សន្លឹក គ្មានកាតក្រហមនោះទេ
  • មណ្ឌលគិរី ទទួលបានកាត ៦សន្លឹក គ្មានកាតក្រហមនោះទេ
  • កណ្តាល ទទួលបានកាត ៦សន្លឹក ក្នុងនោះកាតក្រហម ២សន្លឹក
  • ព្រះវិហារអេហ្វស៊ី ទទួលបានកាត ៥សន្លឹក គ្មានកាតក្រហមនោះទេ
  • ព្រះសីហនុ ទទួលបានកាត ៤សន្លឹក គ្មានកាតក្រហមនោះទេ
  • ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានកាត ៤សន្លឹក គ្មានកាតក្រហមនោះទេ
  • សន្តិភាពកំពង់ធំ ទទួលបានកាត ៤សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
  • ត្បូងឃ្មុំ ទទួលបានកាត ៣សន្លឹក គ្មានកាតក្រហមនោះទេ
  • បាត់ដំបង ទទួលបានកាត ៣សន្លឹក គ្មានកាតក្រហមនោះទេ
  • កែប ទទួលបានកាត ៣សន្លឹក គ្មានកាតក្រហមនោះទេ
  • កំពង់់ចាម ទទួលបានកាត ២សន្លឹក គ្មានកាតក្រហមនោះទេ
  • ឧត្តរមានជ័យ ទទួលបានកាត ២សន្លឹក គ្មានកាតក្រហមនោះទេ
  • កំពង់ឆ្នាំង ទទួលបានកាត ១សន្លឹក គ្មានកាតក្រហមនោះទេ
  • អធិរាជដំរីឦសាន រតនគិរី មិនទាន់ទទួលពិន័យកាត សម្បី១សន្លឹក (Fair Play)

បច្ចុប្បន្នពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត)
គិតត្រឹមសប្តាហ៍ទី៦ គឺភ្នំពេញហ្គាឡាក់ស៊ី ឈរកំពូលតារាងពូល ក ,ខេត្តត្បូងឃ្មុំ កំពូលតារាងពូល​ ខ​, ក្លិបបាល់ទាត់ឈើតុំ កំពូលតារាងពូល គ និងខេត្តកំពង់ធំ កំពូលតារាងពូល ឃ គិតត្រឹមសប្តាហ៍ទី៦៕

Share.