កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ក្រុមជម្រើសជាតិបង់ក្លាដែស បានប្រកួតមិត្តភាពយកឈ្នះ Tiffy Army FC ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានស្តាតចាស់ ស៊ុតដោយកីឡាករ Md Sohel Rana នៅនាទី១២’។

ខណ:លោក Felix Dalmas នឹងត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជាលើកដំបូង ប្រកួត​មិត្តភាព​អន្តរ​ជាតិប៉ះបង់ក្លាដែស ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០​នាទី​យប់ នៅពហុកីឡដ្ឋានជាតិ។

កីឡាករចំនួន ៣០នាក់នេះ ត្រូវ​បាន​ជ្រើសរើសចេញពីក្លិបចំនួន ៥មាន វិសាខាច្រើជាងគេ ចំនួន ១១នាក់, ភ្នំពេញក្រោន ចំនួន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៦នាក់ណាហ្គាវើលដ៍ ចំនួន ៣នាក់ និងបឹងកេត ចំនួន ៣នាក់។ ក្នុងនោះរួមមានដូចខាងក្រោម៖

  • វិសាខា មាន ១១រូប៖ កីឡាករ ឆេង ម៉េង, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, កែន ច័ន្ទសុភ័ក្ត្រា, ស៊ិន កក្កដា, ទេស សម្បត្តិ, សារ ទី, ស រតនា, ឡេង ណូរ៉ា, ស៊ិន សុវណ្ណមករា និងអ្នកចាំទី កែវ សុខសិលា
  • ភ្នំពេញក្រោន មាន ៧រូប៖ អ្នកចាំទី អ៊ុំ វិចិត្រ កីឡាករ អ៊ន ចាន់ប៉ូលីន, យើុ ម៉ូស្លីម, ប្រាក់ ធីរ៉ា, សឿត បារាំង, ជួន ចាន់ចាវ និងលឹម ពិសុទ្ធ
  • ព្រះខ័នរាជស្វាយរៀង មាន ៦រូប៖ កីឡាករ ប៊ីន ចន្ថាធារី, សឿយ វិសាល, សារ៉េត គ្រីយ៉ា, សេត រ៉ស៊ីប, ថេឡរ នីកូឡាស់ ឌឿង និងគីម សុខយុទ្ធ
  • ណាហ្គាវើលដ៍ មាន ៣រូប៖ កីឡាករ គួច សុកុម្ភះ, សុះ សូហ៊ាណា, រ៉េត លីហេង
  • បឹងកេត មាន ៣រូប៖ កីឡាករ ចាន់ វឌ្ឍនាកា, តាំង ប៊ុនឆៃ និងសៀង ចន្ធា។

សម្រាប់ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយរវាងគោព្រៃកម្ពុជា-បង់ក្លាដែស កម្ពុជា​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើង ពោលគឺស្មើ១ និងចាញ់៤លើក៖

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ៕

Share.