ភ្នំពេញ ÷ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជានឹងបន្តធ្លាក់ភ្លៀង លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះពេញមួយសប្ដាហ៍ ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។

លក្ខណៈបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល , តំបន់ខ្ពង់រាប នឹងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្កដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ សង្គម

Share.