រឿង​ «មេឃខៀវ» ភាពយន្ត​ភាគ​ជា​ស៊េរី​ ដែល​ចែក​ចេញ​​​​ជា​ពីរ​ Part (ផ្នែក) មាន​ឈុត​ក្មេង​ និង​ឈុត​ចាស់​​ ដោយ​​ឈុត​ក្មេង​​​សម្ដែង​ដោយ​ លី ម៉ៃកូ (Lee Myko) និង វណ្ណថៃ​ (Vanthai) បានបញ្ចប់​រួចរាល់​ហើយ​​ដោយ​ការ​ម​ិន​យល់​ចិត្ត​គ្នា​និង​ចំណោទ​បញ្ហា​មិន​ទាន់​ដោះ​ស្រាយ​ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ ស្ទើតែ​ក្អួត​ឈាម​ព្រោះ​រំពឹង​ចង់​ឱ្យ​តួអង្គ​ទាំងពីរ​យល់​ចិត្ត​ថ្លើម​គ្នា​។

មេឃ​ខៀវ (Part 1 លី ម៉ៃកូ និង​ វណ្ណថៃ)

ក្រោយ​ចប់​ផ្នែក​ក្មេង​ដែល​ខ្លួន​សម្ដែង​ លី ម៉ៃកូ បាន​ចេញ​មក​មក​បង្ហោះ​សំណេរ​​កាល​ពី​យប់​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​សំណេរ​របស់​លោក​​ គ្រាន់​តែ​រៀបរាប់​យ៉ាង​ខ្លី​ថា​ ចំពោះ​ហ្វេន​ដែល​ជា​អ្នក​តាម​ដាន​ និង​ និយម​គាំទ្រ​រឿង​​ស្នេហា​ BL «មេឃ​ខៀវ​» សូម​ខឹង​ជេរ​តួ​អង្គ​តែ​ខៀវ​បាន​ហើយ​ ព្រោះ​លោក​នៅ​ខឹង​ក្រៅ​ស្រលាញ់​ វណ្ណថៃ​ មិន​បាន​ស្អប់​ដូច​ក្នុង​រឿង​នោះ​ឡើយ​។

មេឃ​ខៀវ (Part 2 ខាត់ សម្បត្តិកិត្យា និង​ ខេស៊ីង)

«មិនយល់ខ្លួនឯងទេ ព្រោះមិនទាន់ស្គាល់ខ្លួនឯងច្បាស់ 😣 អាចជេរខៀវបានព្រោះខ្ញុំក៏ជេរខ្លួនឯង តែកុំជេរMykoណាព្រោះMykoក្រៅរឿងស្រលាញ់ @van_thaiii ណាស់ មិនដូចអាខៀវធ្វើដាក់អូនមេឃទេ»

អ្នក​គាំទ្រ​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​នៅ​ពេល​ដែល​អ្នក​ទាំងពីរ​ធំដឹង​ក្ដី​ ការ​យល់​ច្រឡំ​ទាំងឡាយ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​បែបណា​ ចំណែក​ខៀវ​ពេល​ណា​ទើប​ដឹង​ពី​តម្រូវ​ការ​បេះដូង​ខ្លួន​ឯងយ៉ាង​ពិត​ប្រាកដ​?

ងាក​មក​សំណេរ​​ខ្លី​របស់​លោក​វិញ​ សង្កេត​ឃើញ​ថា​បាន​ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ចូល​មក​ឆ្លើយឆ្លង​ពី​សំណាក់ហ្វេន​យ៉ាង​ច្រើន​ ដោយ​ភាគ​ច្រើន​​អ្នក​ដែល​គាំទ្រ​រឿង​ភាគ​នេះ​បាន​និយាយ​បង្អាប់​លោក​លេង​ផង​ដែរ​។

«ទូច​ ស្រីនិច្ច៖ ខ្ញុំ​ជេរ​តែ​បងខៀវទែ»
«ចន ជុងហ្គុក៖ អត់ប្រាប់​ក៏​ខ្ញុំ​ដឹង​ដែរ​បង​ Myko»
«Ah Ry Smile៖ ទៅ​គេ​ដឹង​ហើយ​»

ខមមិន​ដកស្រង់​ពី​ហ្វេសប៊ុកផេក Lee Myko
ខមមិន​ដកស្រង់​ពី​ហ្វេសប៊ុកផេក Lee Myko
Telegram-Troryorng
Share.