ប្រិយមិត្ត​ប្រាកដ​ជា​បានទស្សនា ​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​នារី​វៀតណាម​ ទល់​និង​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ វគ្គ​ផ្តាច់​ព្រ័ត្រ​កន្លង​ទៅ​ ក្នុង​ព្រឹត្តិ​ការណ៍​កីឡាស៊ីហ្គេម​ លើក​ទី៣២ ឆ្នាំ២០២៣​ ​លើ​ប្រភេទ​កីឡា​បាល់ទាត់​ វិញ្ញាសាផ្នែក​នារី។ ក្នុង​ការ​ប្រកួត​ដ៏ជួកចិត្តនោះយើង​ឃើញ​មាន​វ​ត្ត​​មាន​កញ្ញា​ ប្លុង ពេជ្រអក្ខរ៉ា អាជ្ញាកណ្តាលកម្ពុជា បង្ហាញ​ខ្លួន​ ជា​មន្ត្រី​ដឹក​នាំ​ការ​ប្រកួត​នា​ពេល​នោះ។

May be an image of ‎2 people, people playing football, people playing soccer and ‎text that says '‎FIFA REFEREE 2023 ddوs‎'‎‎

ដោយឡែក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បានចែករំលេករូបភាពដែលបានបង្ហោះដោយហ្វេសបុកផេក Cambodian Primer league ហើយបានផ្សាផ្ជាប់នូវខ្លឹមសារយ៉ាងមានន័យបែបនេះថា «ស្រ្តីខ្មែរអាចធ្វើបាន ទី១ខ្លួនឯង ទី២គ្រួសារ ទី៣ប្រទេសជាតិ ខ្ញុំនឹងបន្តដើរទៅមុខបន្តទៀត»

គួររំលឹកដែរថា ក្រោយចប់ភារកិច្ចក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា អក្ខរ៉ា បានបំពេញភារកិច្ចការមួយទៀត នោះគឺចូលរួមកាត់សេចក្តី ក្នុងការប្រកួតពានរង្វាន់កម្រិតអាស៊ី AFC U20 Women’s Asian Cup 2024 វគ្គជម្រុះជុំទី២ ជំនួបរវៀងក្រុមជម្រើសជាតិនារីចិន យកឈ្នះ ក្រុមជម្រើជាតិនារីលើនេប៉ាល់ ដោយលទ្ធផល ៥-០ នៅទឹកដីនៃប្រទេសមីយ៉ាន់ម៉ា។

May be an image of 1 person, playing American football, playing football and text that says "HILNE FIFA REFEREE 2023"

លើសពីនោះ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ក៏ធ្លាប់បង្ហាញខ្លួនក្នុងការកាត់សេចក្តីពានរង្វាន់មួយចំនួននៅក្នុងស្រុកទៀតផង ជាពិសេសពានរង្វាន់ Hun Sen Cup (ថ្នាក់ខេត្ត) វគ្គសន្សំពិន្ទុក្នុងពូល ដឹកនាំការប្រកួតបាន ២ប្រកួត ចាយកាតសរុបចំនួន ១០សន្លឹក ក្នុងនោះមានកាតប្រហម ១សន្លឹក។

Share.