យោងតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា បានឲ្យដឹងថាសមាគមកីឡាបាល់ទះវិសាខា នឹងប្រកួតមិត្តភាពជាមួយ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ។

ចំពោះការប្រកួតមិត្តភាព វិញ្ញាសាបាល់ទះក្នុងសាល ផ្នែកបុរសខាងលើ នឹងប្រកួតនៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៥:០០នាទីរសៀលតទៅ (ចូលទស្សនាដោយសេរី)។

ជួបគ្នាលើកចុងក្រោយគឺនៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ដោយ​​ក្រុម​បាល់ទះ​​វិសាខា បានយកឈ្នះ​លើ​ក្រុម​​បាល់ទះ​ក្រសួង​មហាផ្ទៃ ដោយ​លទ្ធផល ៣សិត​ទល់០ (សិត​ទី១ ចំនួន​២៥ទល់​១៨ សិត​ទី២ ចំនួន​​២៥ ទល់១៧ និង​សិត​ទី៣ ចំនួន២៥ ទល់១៧) លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីសន៍ ម្តុំ​ហ្រ្គេន​ភ្នំពេញ។

សមាជិក​ក្រុម​វិសាខា​១១រូប​សុទ្ធ​តែ​តួរ​អង្គសំខាន់​ជួយឲ្យ​​ក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា ដណ្តើមបាន​មេដាយប្រាក់​ក្នុងព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

1.សួន ចាន់ណារ៉ូ (SOUN CHANNARO)
កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ ទម្ងន់ ៩០Kg និងកម្ពស់ ១.៩០Cm ទំហំស្បែកជើងលេខ 45 តួនាទី Setter មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 17។

2.ពិន សារុន (PIN SARUN)
កើតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៤ បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ ទម្ងន់ ៨០Kg និងកម្ពស់ ២.០១Cm ទំហំស្បែកជើងលេខ 46 តួនាទី Opposite មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 7។

3.វឿន វាសនា (VOEURN VEASNA)
កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០១ បច្ចុប្បន្នមានវ័យ ២២ឆ្នាំ ទម្ងន់ 85Kg និងកម្ពស់ 198Cm ទំហំស្បែកជើងលេខ 46 តួនាទី Wing Spiker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 9។

4.សឿន ហេង (SOEURN HENG)
កើតនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៩៩ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ទម្ងន់ ៧៥Kg និងកម្ពស់ ១.៨៣Cm ទំហំស្បែកជើងលេខ 45 តួនាទី Wing Spiker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 10។

5.គួន ម៉ុម (KOUN MOM)
កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ ទម្ងន់ 85Kg និងកម្ពស់ ១.៩៨Cm ទំហំស្បែកជើងលេខ 46 តួនាទី Wing Spiker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 15។

6.ផុល រតនៈ (Phol Ratanak)
កើតនៅថ្ងៃទី១២ ខែមិនា ឆ្នាំ១៩៩៩ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ទម្ងន់ ៨០Kg និងកម្ពស់ ១.៨៧Cm ទំហំស្បែកជើងលេខ 45 តួនាទី Middle Blocker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 16។

7.អាន សុខហេង (An Sokheng)
កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ ទម្ងន់ ៩០Kg និងកម្ពស់ ១.៩៥Cm ទំហំស្បែកជើងលេខ 53 តួនាទី Middle Blocker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 24។

8.ផល ផានីត (Phol Phaniet)
កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០០០ បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ទម្ងន់ ៧៨Kg និងកម្ពស់ ១.៩០Cm ទំហំស្បែកជើងលេខ 46 តួនាទី Middle Blocker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 21។

9.ខឹន សុវណ្ណារ៉ា (KHIEM SOVANDARA)
កើតនៅថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ១៩៩៩ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ទម្ងន់ ៧០Kg និងកម្ពស់ ១.៨០Cm ទំហំស្បែកជើងលេខ 44 តួនាទី Lebero មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 1។

10.ឈាង ភារដ្ឋ (Chheng Phearoth)
កើតនៅថ្ងៃទី១៥ ខែមករ៉ា ឆ្នាំ២០០០ បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ទម្ងន់ ៧៥Kg និងកម្ពស់ ១.៨៥Cm ទំហំស្បែកជើងលេខ 44 តួនាទី Lebero មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 5។

11.មួន និមល (Chheng Phearoth)
កើតនៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ ទម្ងន់ ៧៨Kg និងកម្ពស់ ១.៩៣Cm ទំហំស្បែកជើងលេខ 47 តួនាទី Middle Blocker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 19៕

Share.