យោងតាមការចុះផ្សាយរបស់ The Jakarta Post សារព័ត៌មានឥណ្ឌូនេស៊ី ចុះផ្សាយថាខ្សែប្រយុទ្ធ Lionel Messi នឹងអវត្តមានសម្រាប់ជំនួបរវាង ឥណ្ឌូនេស៊ី ប៉ះ អាហ្សង់ទីន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នាកីឡដ្ឋាន Gelora Bung Karno។ មូលហេតុគឺ Messi ចង់មានពេលសម្រាកវិស្សមកាលមុនពេលផ្លាស់ទៅក្លិបថ្មី Inter Miami នៅសហរដ្ឋអាមេរិក។

ខណ:ខ្សែប្រយុទ្ធ Lionel Messi នឹងចូលរួមប្រកួតឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹង អូស្ត្រាលី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុន នៅកីឡដ្ឋាន Beijing Workers Stadium ប្រទេសចិន។

តម្លៃសំបុត្រអូស្រ្តាលី-អាហ្សង់ទីន៖
-កម្រិតទី១¥680 = 96 ដុល្លារ
-កម្រិតទី២ ¥1880 = 265 ដុល្លារ
-កម្រិតទី៣ ¥2880 = 406 ដុល្លារ
-កម្រិតទី៤ ¥3280 = 463 ដុល្លារ
-កម្រិតទី៥ ¥3880 = 547 ដុល្លារ
-កម្រិតទី៦ ¥4880 = 688 ដុល្លារ
-កម្រិតទី៧ ¥6880 = 970 ដុល្លារ
-កម្រិតទី៨ ¥8880 = 1252 ដុល្លារ។

ប៉ុន្តែការប្រកួតរវាង អាហ្សង់ទីន ទល់នឹង ឥណ្ឌូនេសុី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ គ្មានវត្តមានខ្សែប្រយុទ្ធ Lionel Messi ឡើយ។

ដោយឡែកតម្លៃសំបុត្រឥណ្ឌូនេស៊ី-អាហ្សង់ទីន នៅកីឡដ្ឋាន Gelora Bung Karno៖
-តំបន់ CAT3 : 600,000 rupiah = 39.83 ដុល្លារ
-តំបន់ CAT2 : 1,200,000 rupiah = 79.63 ដុល្លារ
-តំបន់ CAT1 : 2,500,000 rupiah = 165.90 ដុល្លារ
-តំបន់ VIP : 4,250,000 rupiah = 282.11 ដុល្លារ។

សំបុត្រចូលទស្សនារវាង ឥណ្ឌូនេស៊ី ប៉ះ អាហ្សង់ទីន ចំនួន ៦០,០០០សន្លឹកលក់ដាច់អស់គ្មានសល់៕

Share.