ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ បានចាត់ទុកការរៀនសូត្រនិងការចេះដឹងអំពីច្បាប់គឺជាគន្លឹះសំខាន់នៅក្នុងការចូលរួមបង្ការ និងកាត់បន្ថយបទល្មើសផ្សេងៗ។ នៅពេលមនុស្សយល់ដឹងអំពីច្បាប់ និងមានចំណេះដឹងខ្ពស់មិនហ៊ានប្រព្រឹត្តិបទល្មើសឡើយ។

ឯកឧត្តម កែ សួនសុភាព បានលើកឡើងខាងលើនេះក្រោយពីបិទបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «បទល្មើសព្រហ្មទណ្ឌពិសេសៗផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ» កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ ក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងសហភាពពីសាកលវិទ្យាល័យជាតិមានជ័យ និងសហព័ន្ទយុវជនខេត្តបន្ទាយមានជ័យ។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមប្រមាណជា១៧០នាក់ មកពីយុវជនក្រុមការងារអភិវឌ្ឍយុវជន ស.ស.យ.ក និងនិស្សិតមកពីសកលវិទ្យាល័យជាតិមានជ័យ។ 

ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ បានធ្វើការកត់សម្គាល់ថា វគ្គបណ្ដុះបណ្ដុះបណ្ដាលខាងលើនេះពិតជាផ្ដល់ឱចំណេះដឹងដ៏សំខាន់ដល់សិក្ខាកាមជុំវិញការយល់ដឹងអំពីបទល្មើសព្រហ្មទណ្ឌនៅក្នុងការរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមបានចាត់ទុកថាប្រទេសជាតិមួយទទួលបានការរីកចម្រើនល្គឹកណាធនធានមនុស្សពោរពេញដោយចំណេះដឹងតាមរយៈការសិក្សារៀនសូត្រនៅតាមសាលានិងការរស់នៅប្រចាំថ្ងៃ។ ចំណេះដឹងច្បាប់គឺជាកត្តាសំខាន់នៅក្នុងការប្រព្រឹត្តិសកម្មភាពប្រចាំថ្ងៃ ហើយឈានទៅកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងសង្គមផងដែរ។

សូមជម្រាបជូនថា ចំណេះដឹងច្បាប់មានច្រើនហើយដែលទាមទារឲ្យប្រជាពលរដ្ឋគ្រប់ត្រូវចេះឈ្វេងយល់ហើយច្បាប់សំខាន់ៗដែលត្រូវគួរសិក្សារៀនសូត្រនោះរួមមាន រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ក្រមរដ្ឋវប្បវេណី ក្រមនីតិរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ក្រមនីតិព្រហ្មទណ្ឌ។ គ្រាន់តែក្រមទាំង៤នេះ មានរហូតដល់ទៅជាង៣ពាន់មាត្រា។ ក្រៅពីក្រមនេះនៅមានច្បាប់សំខាន់ៗផ្សេងទៀតដែលគួរឈ្វេងយល់៕

Share.