ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០នាទីយប់។

ខណ:នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្តរជាតិលោក Felix Dalmas គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានថ្លែងថា​៖«ប៉ះបង់ក្លាដែសលើកនេះ យើងរំពឹងថាវាក្លាយជាការប្រកួតដែលមានការប្រជែងខ្លាំង ពួកគេមានគ្រូបង្វឹកដ៏ល្អ កីឡាករដ៏ល្អ ដូច្នេះវានឹងពិបាក ប៉ុន្តែទោះជាយ៉ាងណាយើងបានរៀបចំ ដែលនេះជាប្រកួតដំបូងរបស់យើង»។

«ដូច្នេះយើងចង់ឱ្យវាក្លាយជាប្រកួតតានតឹង ចង់ឱ្យវាក្លាយជាការប្រកួតដ៏ពិបាក ហើយគាត់មានអារម្មណ៍សប្បាយចិត្ត និងរំភើប ដែលអ្នកគាំទ្រចំណាយពេលវេលា ថវិកា សម្រាប់ការទិញសំបុត្រចូលទស្សនាការប្រកួត ចំនុចសំខាន់គឺគាត់ត្រូវការអ្នកគាំទ្រដើម្បីឱ្យក្រុមឈ្នះ មិនគ្រាន់តែពេលក្រុមឈ្នះនោះទេ គាត់ត្រូវការអ្នកគាំទ្រដែលជួយដល់ក្រុមដើម្បីឈ្នះ គាត់សង្ឃឹមថាអ្នកគាំទ្រនឹងជឿជាក់លើក្រុម និងលើកីឡាកររបស់យើង»។

ដោយឡែកលោក Javier Cabrera គ្រូបង្វឹកក្រុមបង់ក្លាដែស បានលើកឡើងថា៖«សម្រាប់យើងរៀបចំក្រុមដដែល យើងដឹងថាកម្ពុជាលើកនេះមានការផ្លាស់ប្ដូរបើធៀបទៅនឹងខែកញ្ញាកន្លងទៅ គេមានការប្រកួត U-23 ទល់នឹងជប៉ុន ដូច្នេះចន្ធា ពិសុទ្ធ ដែលបានមិនបានលេងទល់នឹងយើង។ យើងស្គាល់កីឡាករគេច្បាស់ វឌ្ឍនាកា ក៏នឹងមានមុខផងដែរ ប៉ុន្តែសម្រាប់យើង យើងមិនចង់និយាយច្រើនអំពីបុគ្គលម្នាក់ៗនោះទេ យើងដឹងពីគុណភាពរបស់កម្ពុជា»៕

Share.