កំពង់ធំ៖ កម្លាំងសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការចុះចាប់រថយន្តប្រភេទយីឌុបដឹកអនុផលព្រៃឈើអត់ច្បាប់ចេញពីតំបន់ព្រៃអង់តែន ក្នុងគោលបំណង់ដឹកយកទៅលក់នៅភ្នំពេញ តែត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ច។


លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានប្រាប់ឲ្យដឹងថា រថយន្តដឹកអុសធន់យក្សនេះត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចភូមិទួលរលៀប ឃុំក្រវ៉ា ស្រុកបារាយ កំពង់ធំ ដែលមានម្ចាស់ឈ្មោះ លោក រ៉េត ជាមេឈ្មួញល្បីល្បាញខាងកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យនៅតំបន់ព្រៃអង់តែន ដែលជាកន្លែងហាមឃាត់។


ប្រធានរដ្ឋបាលព្រៃឈើខាងលើបានបន្តថា រថយន្តល្មើសច្បាប់មួយគ្រឿងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនយកទៅវាស់វែវនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម.ដើម្បីធ្វើការពិន័យទៅតាមច្បាប់៕

អត្ថបទ៖ កំពង់ធំ

Share.