ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តសេរីទំនេីបមួយគ្រឿង ក្នងស្ថានភាពស្រវឹង បានបេីកមកប៉ះគ្នាជាមួយ និងរថយន្តមួយគ្រឿងទៀត បណ្តាលឪ្យរងរការខូចខាត រួចព្យាយាមចាចេញពីទីតាំងកន្លែងកេីតហេតុ តែបានបងប្អូនប្រជាពលរដ្ធ ជួយដេញឃាត់មកវិញ ប្រកែកគ្នា ផ្អេីលពេញ កន្លែងកេីតហេតុ។ហេតុការណ៏នេះដែរកេីតឡេីង នៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៥ កែង ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញនារីម្នាក់
បេីករថយន្តមួយគ្រឿង ម៉ាក Mini Cooper ពណ៌ខៀវមួយគ្រឿង ដែរមានពាក់ស្លាកលេខ ភ្នំពេញ 2BM- 5545 ដែរបេីកបរទិសដៅពីត្បូងទៅជេីង( ផ្លូវ ១០៥) ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ផ្លូវបំបែកជា៤ ក៏ បានប៉ះគ្នាជាមួយនិង រថយន្តសេរីទំនេីប មួយគ្រឿង ម៉ាក Ford Ranger Raptor ពណ៌សុីម៉ង៍ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-5234 បេីកបរទិសដៅពីលិចទៅកេីត ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឪ្យភាគីខាង រថយន្ត MiNi Cooper រងការខូចខាតធ្លាក់កាងខាងមុខ ចំណែកឯខាង រថយន្ត Ford រងការខូចខាតតិចតួច។

ក្រោយពេលកេីតហេតុ ដោយសារការរចារមិនត្រូវរូវគ្នា ទេីបសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វេីការវាល់វែង រួចយករថយន្តទាំង២ ទៅរក្សារទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.