ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ចំនួន៣៩នាក់ទៀតបានបាត់បង់ជីវិតនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ដែលធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិតដោយសារជំងឺនេះនៅកម្ពុជាកើនឡើងដល់ ១០២៥នាក់។

ជាមួយគ្នានេះដែរកម្ពុជាបានរកឃើញករណី ឆ្លងថ្មី ៩៩៦នាក់និងជាសះស្បើយ ៨១៣នាក់ផងដែរ។ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងសុខាភិបាល៕

Share.