បន្ទាយមានជ័យ ៖ ផលិតផលចេញពីសាច់សត្វ ទម្ងន់៧តោន ត្រូវបានសមត្ថកិច្ចជំនាញ រកឃើញគ្មានគុណភាព ហើយដកហូត កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងផលិតផលសរុបទម្ងន់២០តោន ដែលឈ្នួញនាំចូលមកពីប្រទេសថៃ ដាក់ស្តុកនៅឃ្លាំងមួយកន្លែង នៅក្បែរផ្សារត្រី ស្ថិតភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា ទើបមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំងស្តុកមួយកន្លែងដែលនាំទំនិញផលិតផលដើមកំណើតចេញពីសត្វ មកពីប្រទេសថៃ ឃើញមានទម្ងន់២០តោន ហើយសមត្ថកិច្ចធ្វើការពិនិត្យលើផលិតផលទាំងនោះ រកឃើញទម្ងន់៧តោន វិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាព ។

ក្រោយពិនិត្យពិនិត្យរួច សាច់ទម្ងន់៧តោន ត្រូវបានដកហូត ចំណែកម្ចាស់ទីតាំងក៏ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួរផងដែរ ។សាច់ទាំងនោះមាន សាច់មាន់ប្រហិតចម្រុះតនរូវបានយកទៅដុតកម្ទេចចោលនិងកប់ នៅជាយក្រុងសិរីសោភ័ណ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.