កណ្តាល ៖ នារីវ័យក្មេងម្នាក់ សង្ស័យមានវិប្បត្តិផ្លូវចិត្ត ដើរឡើងទៅលើស្ពានព្រែកតាមាក់ ហើយហក់លោតទម្លាក់ខ្លួនចុះ មិនបានដល់ទឹក ទើរលើជើងគ្រឹះស្ពាន បណ្តាលឲ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅស្ពានព្រែកតាមាក់ ក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

នារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ពាក់អាវយឺត ពណ៌បៃតង ស្លៀកខោខូវបយជើងខ្លី ពណ៌ទឹកប៊ិក ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីរងគ្រោះដើរពីផ្លូវជាតិ៦អា ឡើងស្ពានព្រែកតាមាក់ឆ្ពោះទៅកើត ដោយមានកាន់ថង់ខ្មៅមួយផង តែគ្មានអ្នកណាចាប់អារម្មណ៍ លុះដើរទៅជិតដល់ពាក់កណ្តាលទៅហើយ ស្រាប់តែ ដោះស្បែកជើង ផ្លោះបង្កាន់ដៃលោតហក់ចុះទៅក្រោម តែមិនដល់ទឹក ក៏ទើរលើជើងគ្រឹះស្ពាន បណ្តាកឲ្យស្លាប់ភ្លាមៗនៅកន្លែង នៅនៅលើស្ពានបន្សល់ទុកស្បែកជើងមួយគូរ ស្រាបៀរ២កំប៉ុង ដែលនារីរងគ្រោះច្រកថង់ខ្មៅកាន់យួរ ។

ក្រោយកើតមានករណីបែបនេះ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច ចុះទៅ ដើម្បីរកវិធី យកសពឡើងគោក ធ្វើការពិនិត្យកោសល្យវិច័យ និងស្វែងរកសាច់ញាតិ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.