ពានរង្វាន់​លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ដោយមាន១០ក្រុមចូលរួម ខណ:ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា និងលីគ២ ចាប់ផ្តើមបើកតាំងពី ថ្ងៃទី១ ខែមិថុនា ហើយបិទទៅវិញនៅថ្ងៃទី២៨ កក្កដា។

ដោយឡែកសម្រាប់ពិធីចាប់ឆ្នោតលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ ជាផ្លូវការ នៅ​ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ​ដោយមាន​ក្លិប​ចំនួន​១០​ចូល​រួម​ប្រកួត​ប្រជែង។ពិធីចាប់ឆ្នោតខាងលើ នឹងផ្សាយ​ផ្ទាល់លើផេកផ្លូវការ Cambodian Premier League វេលាម៉ោង ១១:៣០នាទីព្រឹក នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

មុនចាប់​អារម្មណ៍​ពី​ក្រុម​ទាំង១០ មកស្គាល់​គ្រូ​បង្គោល​របស់​ក្លិបដែល​ត្រូវ​ដឹក​នាំ​កូនក្រុម​ប្រជែង​ពានរង្វាន់​មួយ​នេះ៖

​លោក Simon McMenemy គ្រូ​បង្គោល​ក្លិប​វិសាខា

លោក Listair Heath គ្រូ​បង្គោល​ក្លិប​អង្គរថាយហ្គឺរ

លោក Clement Teo គ្រូ​បង្គោល​ក្លិប​បឹងកេត

លោក John Botioba គ្រូ​បង្គោលក្លិប​អាយអេសអាយ ដង្កោសែនជ័យ

លោក សាប៊ូន វិនតា គ្រូ​បង្គោល​ក្លិប​គិរីវង់សុខសែនជ័យ

លោក ឃីម បូរី គ្រូ​បង្គោល​ក្លិប​ណាហ្គាវើលដ៍

លោក Oleg Starynskyi គ្រូ​បង្គោល​ក្លិប​ភ្នំពេញ​ក្រោន

លោក Pep Muñoz គ្រូ​បង្គោល​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង

លោក ឡុង រិទ្ធា គ្រូ​បង្គោល​ក្លិប​ព្រៃវែង​អេហ្វស៊ី

លោក ហោ សុខហេង គ្រូ​បង្គោល​ក្លិប​ក្រសួង​ការពារ​ជាតិ

Share.