ស្ថាបនិកក្លិបកីឡាបាល់ទាត់ វិសាខា ឯកឧត្តម ស សុខា ​ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយ​ស​មនុស្ស​សាស្ដ្រពីប្រទេសហ្វីលីពីន។ ពិធី​ប្រគល់​សញ្ញា​បត្រនេះ បាន ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ នាទីក្រុងម៉ានីល។

ជុំវិញការទទួល​សញ្ញាបត្រ​បណ្ឌិត នៅថ្ងៃនេះដែល​ ក្លិបបាល់ទាត់វិសាខា បាន​បង្ហោះ​សាអបអរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាស្ថាបនិកក្លិបកីឡាបាល់ទាត់ វិសាខា ក្នុងឱកាសឯកឧត្តម ទទួល​សញ្ញា​បត្របណ្ឌិត​កិត្តិយសមនុស្សសាស្ដ្រពីសាកលវិទ្យាល័យ UE (University of the East) របស់​ប្រទេស​ហ្វីលីពីន។

យោងតាម​ការបញ្ជាក់​ពីសាកលវិទ្យាល័យ UE (University of the East) របស់​ប្រទេស​ហ្វីលីពីន​ឯកឧត្តម ស សុខា គឺជាឥស្សរជនបរទេសទី១១ ហើយ​ក៏​ជាអ្នកទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយ​ស​មនុស្ស​សាស្ដ្រ លើកទី៣៥៕

Share.