ដើម្បីជំរុញការលក់ផលិតផលរបស់ខ្លួនម្ចាស់អាជីវកម្មកាន់តែច្រើនបានផ្លាស់ប្តូរឥរិយាបថនៃការ​លក់ទៅតាម​ទម្លាប់ចាស់របស់ខ្លួន ដែលធ្លាប់តែលក់តែម្នាក់ឯង​មកប្រមូល​ផ្តុំ​គ្នា​តាមរយៈ​ការ​ចូល​រួម​ក្នុងបណ្តាញ BNI Unique ដែលត្រូវបានគេស្គាល់ថា ជាបញ្ដាញ អាជីវកម្មអន្តរជាតិ ដែល​ជា​បណ្ដុំ​ជំនួន​ទៅដោយម្ចាស់អាជីវកម្មទាំងអស់គ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងមានម្ចាស់អាជីវកម្មប្រមាណជា ៥០នាក់បានមកជួបជុំគ្នាក្នុងកម្មវិធីពិសសប្រចាំឆ្នាំរបស់ BNI Unique ដែល​មានឈ្មោះថា Mega Visitor’s Day នៅព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ ២០២៣នេះ។

កញ្ញា ជ័យ រតនា

កញ្ញា ជ័យ រតនា អ្នកគ្រប់គ្រងទូទៅ Clinic កែសម្ភស្ស Gangwhoo បាន​បង្ហាញ​សុទិដ្ឋិនិយម​ក្រោយ​ពេល​បាន​ចូលរួមនៅក្នុងកម្មវិធីពិសសប្រចាំឆ្នាំរបស់ BNI Unique ជាលើកដំបូងថា៖ «ក្រោយ​ពេល​បាន​ចូល​រួមស្ដាប់ និងបានស្តាប់ការធ្វើបងទបង្ហាញរបស់តំណាង BNI Unique កញ្ញាយល់ថា កម្មវិធី​នេះ​ល្អ សម្រាប់ម្ចាស់អាជីវកម្មមួយ ដែលត្រូវមានទំនាក់ទំនង់ជាមួយម្ចាស់អាជីវកម្មដទៃទៀត ដើម្បី​ពង្រីក​ការផ្សព្វផ្សាយផលិតផលរបស់ខ្លួន»។

កញ្ញា ជ័យ រតនា បានបន្ថែមថា ក្រោយ​ពេលបាន​ស្តាប់​បទពិសោធន៍​របស់​សមា​ជិតម្ចាស់អាជីវកម្ម​នៅ​ក្នុងកម្មវិធីនេះរួចមក ធ្វើឲ្យកញ្ញាបានស្គាល់ និងមានទំនុកចិត្ត ដោយ​សារ​នៅ​ទីនេះ​គឺជា​បណ្តាញ​ដែល​ប្រមូល​ផ្តុំទៅដោយម្ចាស់សេវាកម្មផ្សេងៗ។

កញ្ញា បន្ថែមថា បន្ទាប់ពីចូលរួមក្នុងវិធីជួបជុំដែលរៀបចំឡើងដោយ BNI Unique នៅថ្ងៃនេះ កញ្ញា​បានសម្រេចចិត្ត ៥០%រួចហើយថា នឹងចូលរួម និង​ត្រៀមពិភាក្សា​ជាមួយ​ក្រុមការងារ​របស់​កញ្ញា​ព្យា​យាមចូលជាសមាជិតរបស់បណ្តាញនេះឲ្យបានលឿនបំផុត ដើម្បីផលប្រយោជន៍សម្រាប់ក្រុមហ៊ុន និង​បង្កើនចំណេះដឹងខ្លួនឯង។

កញ្ញា ពេជ្រ គីរ៉ា

ចំណែក កញ្ញា ពេជ្រ គីរ៉ា ម្ចាស់អាជីវកម្ម Det Dam Media Solution ដែល​ទើប​ក្លាយខ្លួន​ទៅ​ជាស​មាជិក​របស់ BNI Unique បានលើកឡើងថា៖«ពីដំបូងកញ្ញាបានស្គាល់ BNI តាម​រយ:ការ​ណែនាំ​ពី​បងប្រុសរបស់ខ្លួន។កញ្ញាអះអាងថា បន្ទាប់ពីបានចូលរួមលើកទីមួយកញ្ញាបានដឹងថា នៅទី​នេះ​គឺជា​បណ្ដុំ​ម្ចាស់​អាជីវកម្មមួយដែលផ្ដល់ឱកាសឲ្យម្ចាស់អាជីវកម្មផ្សេងៗ បាន​ចូលរួម​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ខ្លួន ក៏ដូចជាជំរុញការលក់ នៅ​ក្នុង​បណ្ដាញ​មួយ​ដែល​មិនមែន​មាន​តែនៅក្នុង​ប្រទេស​កម្ពុជា​នោះទេ តែនៅជុំវិញពិភព។ដោយសារមើលឃើញនូវអត្ថប្រយោជន៍ទាំងនេះហើយ ទើប​កញ្ញា​សម្រេច​ចិត្ត​ចូលរួមជាសមាជិករបស់ BNI Unique»។

កញ្ញា បន្តថា កញ្ញាមានក្ដីរំពឹងខ្ពស់នៅពេលចូលជាសមាជិក BNI Unique ដោយ​សារនៅ​ទីនេះ​ពោរ​ពេញ​ទៅ​ដោយម្ចាស់​អាជីវកម្មធំៗ លើស​ពីនេះ​ក៏មាន​ឱកាស​បាន​ជួបម្ចាស់​អាជីវកម្ម​នៅ​បណ្ដាល​ប្រទេស​ផ្សេងទៀត ដែលឱកាសនេះនឹងធ្វើឲ្យកញ្ញាកាន់តែទទួលបានចំណេះដឹង បទពិសោធន៍ថ្មី។

លោក អេរិច- Eric

ក្នុងកម្មវិធីពិសសប្រចាំឆ្នាំរបស់ BNI Unique ដែលមានឈ្មោះថា Mega Visitor’s Day លោក អេរិច- Eric នាយ​កគ្រប់គ្រងហិរញ្ញវត្ថុរបស់ BNI Unique បានលើកឡើងថា៖ «BNI គឺ ជាបញ្ដាញ អាជីវកម្មអន្តរជាតិ ដែល​ជាបណ្ដុំជំនួនទៅដោយម្ចាស់អាជីវកម្មទាំងអស់គ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជា លើស​ពីនេះ​សមាជិក​បណ្តាញក៏មានឱកាសជួបម្ចាស់អាជីវកម្មនៅជុំវិញពិភពលោក ដែលជាសមាជិតរបស់ BNIថែមទៀត»។

លោក អេរិច- Eric បន្ថែមថា៖ «សមាជិកក៏ដូចជាម្ចាស់អាជីវកម្ម តែងតែចង់ដឹងថា BNI ជាអ្វី ? ពេលចូលជាសមាជិត BNI ហើយ នឹង​ទទួលអ្វីខ្លះមកត្រឡប់មកវិញ? ជាការឆ្លើយតបទៅនឹងសំណួរនេះ លោក អេរិច- Eric បាន​ពន្យល់​ថា BNI បានផ្ដល់ប្រយោជន៍ជាច្រើនទៅដល់សមាជិកដែលជាម្ចាស់អាជីវកម្ម ចាប់​ពីតូច​រហូត​ដល់ធំ ដើម្បីធ្វើទំនាក់ទំនងជាមួយសមាជិកដែលជាម្ចាសា់អាជីវកម្មដូចគ្នា ណែនាំ​ឲ្យ​ទទួល​បាន​អតិថិជ​ននៅក្នុងបណ្ដាញរបស់ BNI ពីមួយទៅមួយកាន់តែទូលំទូលាយជាងមុន។ BNI មាន​ក្រុម​ដែលខ្លាំង សមាជិកខ្លាំង និងជួយគ្នាទៅវិញទៅមកដើម្បីរុញអាជីវកម្មឲ្យកាន់តែរីកចម្រើន»។

កម្មវិធីពិសសប្រចាំឆ្នាំរបស់ BNI Unique ដែលមានឈ្មោះថា Mega Visitor’s Day មាន​ក្រុម​សមា​ជិក​ដែល​ជាអ្នកជំនួយនៅកម្ពុជា ប្រមាណជា ៥០នាក់បានជួបជុំគ្នានៅព្រឹកថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២៣។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីអ្នកជំនួញ និងម្ចាស់អាជីវកម្មថ្មីៗ ដើម្បី​កសាង​ទំនាក់​ទំនង​ជាសកលរួមគ្នា ក៏ដូចជាចែករំលែកបទពិសោធន៍ នៅក្នុងការសែ្វងរក និង​ណែនាំ​អតិថិ​ជន ឲ្យគ្នាទៅវិញទៅមក បានស្គាល់ពីផលិតផលរបស់សមាជិរបស់ BNI Unique៕

Share.