ភ្នំពេញ៖​ ថ្មីៗនេះ​ក្រុម​ប្រឹក្សាភិបាល​​​ និង​គណៈគ្រប់គ្រងធ​នធាន​មនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​​បាន​តែងតាំង លោក គិត​ ស៊ូឡា ជា​នាយក​គ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអន្តរជាតិ។

ឧកញ៉ា គិត ស៊ូឡា

អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បាន​ថ្លែង​ថា៖ “ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឲ្យក្លាយជា ក្រុមហ៊ុន​ពហុផលិត​ផល​ឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់ បំផុតនៅ​ ក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមាន​មោទនភាព​ក្នុង​ការ​ប្រកាស​ថា គិត ស៊ូឡា នឹងចូលរួមជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ លោក គិត ស៊ូឡា ដែលពេលនេះមានវ័យ​​១៩​ឆ្នាំ បាន​យល់ដឹង​ពី​មុខ​ជំនួញ​របស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅ​សាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្ន កំពុងសិក្សា នៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏​​ល្បីល្បាញ មួយក្នុង ប្រទេស សិង្ហបុរី លោក ស៊ូឡា ត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំឲ្យអស់ពី​សមត្ថភាព។ ក្នុងតួនាទីថ្មី របស់​លោកជា​នាយក គ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំ​ខាន់​នេះ ​​ក្នុង​​ការ​​បង្កើត ​ឲ្យ​កាន់តែ មាន​ភាព ចម្រុះ និងធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរទ្បើងនៅក្នុងពិភពឌីជីថល។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ១៩៩១គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជាហើយត្រូវ​បាន​ទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្ម ជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់​សេដ្ឋកិច្ចពិសេស។

ទំនាក់ទំនងព័ត៌មាន៖

លោក Mark Hanna  អគ្គនាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន រ៉ូយាល់គ្រុប                      

– អ៊ីមែល៖ markhanna@royalgroup.com.kh

– ទូរសព្ទ: +៨៥៥ ១២ ៩០០៩៧៧                      

លោក Paul Clements

* អគ្គនាយករង​ផ្នែក​យុទ្ធសាស្ត្រ និងវិនិយោគ ក្រុមហ៊ុន រ៉ូយាល់គ្រុប​

– អ៊ីមែល៖ paul.clements@royalgroup.com.kh

– ទូរសព្ទ: +៨៥៥ ៨៥ ៥០១៩៦៧

Share.