ភ្នំពេញ÷ជនជាតិចិនម្នាក់អង្គុយផឹកសុីនៅហាងមួយកន្លែងសុខៗ ស្រាប់តែចេញដើរតាមផ្លូវហើយដក កាំភ្លើងកា៥៤បាញ់ទៅលើមេឃជាច្រើនគ្រាប់ ដោយមិនដឹងមូលហេតុ បង្កឲ្យផ្អើលកម្លាំងសមត្ថកិច្ចចម្រុះ មានទាំងនរគបាលប៉ុស្ត៍ នរគបាលខណ្ឌ អាវុធរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌ ក្រុង ចុះអន្ដរាគមន៍ទាំងយប់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣:៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅខាងមុខព្រលានយន្ដហោះអរន្ដជាតិភ្នំពេញ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពញ កម្លាំងសមត្ថកិច្ចដេញតាមព័ទ្ធចាប់ខ្លួនបាន នៅចំណុចមុខផ្ទុះសំណាក់ ភី អេ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រកឃើញកាំភ្លើង និងគ្រាប់ជាច្រើន ។

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសជនជាតិម្នាក់ ចូលទៅអង្គុយផឹកសុីម្នាក់ឯងនៅភោជនីដ្ឋាន ស៊ុបសាច់ចង្កាក់ឈឿន យានឈុនអុី នៅបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ លុះផឹករួចក៏ដើរចេញពីហាងខាងលើ ស្រាប់តែមិនដឹងមានរឿងអី បុរសនោះក៏ដកអាវុធខ្លីមួយដើមម៉ាក K54 បាញ់ឡើងលើគំរាមមេឃជាច្រើនគ្រាប់ ផ្អើលប្រជាពលរដ្ឋនៅក្បែរនោះរត់ជាន់ជើងគ្នា ហើយខ្មាន់កាំភ្លើងគេចខ្លួនចូលទៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ផ្អើលសមត្ថកិច្ចចុះមកអរន្ដរាគមន៍ភ្លាមៗទាំងយប់។

ប្រភពបន្តទៀតថា នៅពេលសមត្ថកិច្ចចុះមកដល់ជនស្ស័យបានបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ ពេលនោះសមត្ថកិច្ចក៏ផ្ទុះអាវុធជាច្រើនគ្រាប់វិញដើម្បីការពារខ្លួន។ដោយជនសង្ស័យមានអាវុធជាប់ដៃនឹងគ្រាប់ជាច្រើន បានរត់ចូលសណ្ឋាគាមួយកន្លែងយីហោ ភី អេ រូជា ស្ថិតក្នុងសង្កាត់កាកាប២ នឹងបានគំរាមម្ចាស់សណ្ឋាគាមិនអោយស្រែក រួចខ្លួនបានរត់ឡើងទៅខាងលើដើម្បីលាក់ខ្លួន ភ្លាមៗនោះអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានសុំកិច្ចអន្តរាគមន៍ពីសំណាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបុកចូលក្នុងសណ្ឋាគាខាងលើ និងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ រកឃើញកាបូបពណ៌ខ្មៅមួយមានគ្រាប់កាំភ្លើងជាច្រើន អាវុធខ្លីមួយដើមម៉ាក K54 រកឃើញនៅលើដំបូលផ្ទះប្រជាពលរដ្ឋ ដែលជនសង្ស័យបោះចោល ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាង អាវុធខ្លីមួយដើម កាបូបដាក់គ្រាប់កាំភ្លើង បញ្ជូនទៅកាន់ផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ ត្រយងតូច

Share.