ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់បាល់ទាត់ផ្នែកនារីកម្រឹតអាស៊ាន AFF U-19 Women’s Championship 2023 ដែលប្រទេសឥណ្ឌូនេស៊ី ទទួលសិទ្ធរៀចំធ្វើជាម្ចាស់ផ្ទះ កញ្ញា ប្លុង ពេជអក្ខរ៉ា នឹងកាត់សេចក្តី ជំនួបក្រុមនៅក្នុងពូល B គឺជម្រើសជាតិនារីសិង្ហបុរី ទល់និងក្រុមវៀតណាម វេលាម៉ោង ៣ៈ៣០​ នាទីរសៀល នៅកីឡដ្ឋាន Athletic Fleld ប្រទេសឥណ្ឌូនេស៊ី។

សូមរំលឹកដែរថា កាលពីថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ២-១ ការប្រកួតសន្សំពិន្ទុក្នុងពូល A ។

គួរឱ្យដឹងថា កន្លងមក កញ្ញាប្លុង ពេជ្រអក្ខរ៉ា គឺជាមន្ត្រីអាជ្ញាកណ្តាលរបស់កម្ពុជា ១រូបដែលបានចូលរួមកាត់សេចក្តីក្នុងការប្រកួត កម្រិតទ្វីបជាលើកដំបូង ក្នុងពានរង្វាន់ AFC U-20 Women’s Asian Cup 2024 វគ្គជម្រុះជុំទី២ ជំនួបរវៀងក្រុមជម្រើសជាតិចិន យកឈ្នះលើ នេប៉ាល់ ដោយលទ្ធផល ៥-០ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ នៅប្រទេស​មីយ៉ាន់​ម៉ា។

សូមបញ្ជាក់ថា កញ្ញាប្លុង ពេជ្រអក្ខរ៉ា ត្រូវបានជ្រើសជាមន្ត្រីអាជ្ញាកណ្តាលកម្រិតអន្តជាតិ (FIFA) នៅដើមឆ្នាំ២០២២ កន្លងទៅ និងត្រូវបានជ្រើសរើសជាមន្រ្តីអាជ្ញាកណ្តាលកម្រិតទ្វីបអាស៊ី (AFC) នៅក្នុងឆ្នាំ២០២៣ នេះ៕

Share.