ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា បាន​យក​ឈ្នះ​លើក​ក្រុម​ជម្រើសជាតិ​នារី​អាយុក្រោម ១៩​ឆ្នាំ ឡាវ នៅ​ក្នុង​ជំនួប​ដំបូងនៅ​ថ្ងៃទី០៥ កក្កដា នេះ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុម Palembang ប្រទេ​ឥណ្ឌូនេស៊ី។

ជ័យ​ជម្នះ​របស់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ឈ្នះ ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម ១៩​ឆ្នាំ ឡាវ ក្នុង​លទ្ធផល ២-១។ ឡាវបានបើកការនាំមុខមុន នៅនាទី៣’ ខណៈកម្ពុជា វាយបកសងមកវិញបាននៅនាទី២១’ រហូតដល់វគ្គទី២ ​បន្ថែម​គ្រាប់​ជ័យ​ជម្នះបាន​សម្រេច​នៅ​នាទី៦២’ មុន​ពេល​បញ្ចប់​ការ​ប្រកួត។

កាលវិភាគប្រកួតបន្ទាប់​របស់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ជម្រុះក្នុងពូល៖

  • ថ្ងៃទី០៧ កក្កដា៖ កម្ពុជា ប៉ះ ទីម័រ ឡេស្តេ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៩ កក្កដា៖ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang

គួរបញ្ជាកក់ថា ​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A មាន​ដូច​ជា៖ ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រ ខាងកើត ក្នុងការប្រកួត​ពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ដែល​ប្រទេស​ឥណ្ឌូ​នេស៊ី ទទួល​រៀប​ចំធ្វើជាម្ចាស់​ផ្ទះ ​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី០៥ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

បញ្ជីឈ្មោះកីឡាការិនីអាយុក្រោម១៩ឆ្នាំ ក្រុមជម្រើសជាតិនារី ១១នាក់​ដំបូង​​ក្នុង​ជំនួនជា​មួយ​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ឡាវ ៖

Share.