ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំកម្ពុជា បាន​យក​ឈ្នះឡាវ ​ក្នុងលទ្ធផល ២-១ ​ជំនួបបើកឆាក​ថ្ងៃទី៥ កក្កដា នេះ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុង Palembang ប្រទេ​ឥណ្ឌូនេស៊ី។

ខណ: U-19 ឥណ្ឌូនេស៊ី បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​នារី​អាយុ​ក្រោម១៩ឆ្នាំ ទីម័រខាងកើត ក្នុង​លទ្ធផល ៧-០ នៅកីឡដ្ឋាន Gelora Sriwijaya។​

កាលវិភាគប្រកួតបន្ទាប់​របស់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ជម្រុះក្នុងពូល៖

  • ថ្ងៃទី០៧ កក្កដា៖ កម្ពុជា ប៉ះ ទីម័រខាងកើត នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៩ កក្កដា៖ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang។

​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A ជាមួយម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រ ខាងកើត ក្នុងការប្រកួត​ពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ដែលប្រកួតចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី៥ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕

ទស្សនាវីដេអូ U-19 នារីកម្ពុជា យកឈ្នះឡាវ ២-១ នៃពានរង្វាន់ជើងឯកអាស៊ាន លើទឹកដីឥណ្ឌូនេស៊ី

Share.