ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក John Botioba បាននាំចូលកីឡាករថ្មីចំនួន៧នាក់ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករចំណូលថ្មីទាំង៧មានដូចជា៖
-ខ្សែការពារស្លាប អៀម រតនា ផ្លាស់ពី សូលទីឡូអង្គរ
-អ្នកចាំទី គង់ ចាន់វុទ្ធី ផ្លាស់ពី ភ្នំពេញក្រោន
-ខ្សែបម្រើ ជឹម ណាវីន ផ្លាស់ពី ភ្នំពេញក្រោន
-ខ្សែការពារ ចិន វណ្ណៈ ផ្លាស់ពី អគ្គិសនីកម្ពុជា
-ខ្សែប្រយុទ្ធ ហាវ សុខនេត ផ្លាស់ពី អគ្គិសនីកម្ពុជា
-ខ្សែការពារ Cheon Jin-ryeong ជនជាតិកូរ៉េខាងត្បូង ផ្លាស់ពី Suseong University
-ខ្សែបម្រើ Jhon Firth ជនជាតិទីម័រខាងកើត ផ្លាស់ពី Sport Laulara e Benfica។

ខណ:កីឡាករបរទេសចាស់របស់ ISI ដង្កោសែនជ័យ មានចំនួន៤នាក់ផ្សេងទៀតដូចជា៖
-ខ្សែប្រយុទ្ធ Abdel Kader Coulibaly (ប្រធានក្រុម) ជនជាតិកូតឌីវ័រ
-ខ្សែបម្រើ Umaru Samura ជនជាតិសៀរ៉ាឡេអូន
-ខ្សែប្រយុទ្ធ Louis Willy Ndongo ជនជាតិកាមេរូន
-ខ្សែការពារ Kazu Yanagidate ជនជាតិជប៉ុន។

ក្រៅពីនេះក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក៏បានប្រកាសចែកផ្លូវជាមួយខ្សែការពារចាស់វស្សា ស៊ុន វណ្ណរិទ្ធី និង អ្នកចាំទី ហេង ប៉ោឡេង កាលពីពេលថ្មីៗនេះផងដែរ៕

Share.