ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំកម្ពុជា បាន​បន្តយក​ឈ្នះទីម័រខាងកើត ​ក្នុងលទ្ធផល ១-០ ​នៅ​ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុង Palembang ប្រទេ​ឥណ្ឌូនេស៊ី។

ដូចនេះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងបន្តជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang។

គួររំលឹកថា កីឡាការិនី ឈិត សាភឿន បាន​រង​របួស​បាក់​ឆ្អឹង​ស្លាប​ប្រជៀវ​ស្មា​ខាង​ឆ្វេង ក្រោយ​ស៊ុតបញ្ចូលទី២គ្រាប់ ជួយឲ្យ​ក្រុម​ជម្រើស​ជាតិ​នារី​អាយុ​ក្រោម​១៩ឆ្នាំ​ទទួល​ជ័យ​ជំនះ​លើក្រុមជម្រើសជាតិនារីឡាវកាលពីថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៣ ក្រោយពីបានវះកាត់ទទួលបានជោគជ័យ ពេល​នេះរូបនាងកំពុងសម្រាកព្យាបាលរបួស។

​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A ជាមួយម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រ ខាងកើត ក្នុងការប្រកួត​ពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ដែលប្រកួតចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី៥ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕

Share.