ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាលឆ្នាំ​២០២៣-២៤ (Hun Sen Cup) ឈានដល់ការប្រកួតសប្តាហ៍ទី១១ ហើយ ដោយនៅក្នុងសប្តាហ៍នេះ នឹងចាប់ផ្តើមការប្រកួតនៃថ្ងៃអង្គារ ទី១១ និងថ្ងៃពុធ ទី១២ ខែ​កក្កដា ឆ្នាំ​២០២៣ វេលាម៉ោង​៣:៤៥នាទី​ដំណាលគ្នា នៅ៤ទីលានផ្សេងគ្នា។

កម្មវិធីនៃការប្រកួត សប្តាហ៍ទី១១

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី១០

ខាងក្រោម​នេះក្រុមមិនទាន់ចាញ់សោះ គិតត្រឹមសប្តាហ៍ទី១០៖

  • ខេត្តកំពង់ធំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ឃ មាន ១២ពិន្ទុ
  • ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៥ ឈរកំពូលតារាងពូល ខ មាន ១៥ពិន្ទុ
  • ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ

ខាងក្រោមនេះក្រុមមិនទាន់ឈ្នះសោះ គិតត្រឹមសប្តាហ៍ទី១០៖

  • ខេត្តកណ្ដាល ឆ្លងកាត់ ៤ប្រកួត ចាញ់​ទាំង ៤ប្រកួត ឈរលេខ ៥ ពូល ខ មាន ០ពិន្ទុ
  • ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៤ប្រកួត ស្មើ៣ ចាញ់១ ឈរលេខ៣ ពូល ឃ មាន ៣ពិន្ទុ
  • ខេត្តព្រះវិហារ អែហ្វស៊ី ៤ប្រកួត ស្មើ១ ចាញ់៣ ឈរលេខ៤ ពូល ឃ មាន ១ពិន្ទុ

កីឡាករទទួលបានកាតច្រើនជាងគេមានដូចជា៖
-កីឡាករ ចូត វិច្ឆិកា របស់សូហ្វីយ៉ាប៉ៃលិន ទទួលបានកាត ៤សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ធីម ប្រណី របស់កំពង់ស្ពឺ ទទួលបានកាត ៤សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ជា មករា របស់ព្រះវិហារ ទទួលបានកាត ៤សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ហុង គឹមឡង របស់កណ្តាល ទទួលបានកាត ៣សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ប៉ូ និមល របស់កំពង់ធំ ទទួលបានកាត ៣សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ហេង ស្វាយ របស់កែប ទទួលបានកាត ៣សន្លឹក កាតក្រហម ១សន្លឹក៕

Share.